ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣ (ថ្នាក់ខេត្ត) បានបញ្ចប់ការប្រកួតក្នុងសប្តាហ៍ទី១៦ ហើយកាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ក្នុងនោះឃើញថាកាតបានកើនឡើងដល់ ២៥១សន្លឹកហើយ ស្របពេលដែលក្រុមបាល់ទាត់ខេត្តពោធិ៏សាត គឺជាក្រុមដែលទទួលពិន័យកាតច្រើនជាងចំនួន២១សន្លឹក ខណៈក្រុមឧត្តរមានជ័យ និងភ្នំពេញហ្គាឡាក់ស៊ី គឺជាក្រុមដែលទទួលបានកាតពិន័យតិចជាងគេ ពោលគឺចំនួន៥សន្លឹក។

ខាងក្រោមនេះជាចំនួនកាតដែលក្រុមនីមួយៗទទួលបាន៖
១. ឈើតុំ ពោធិ៏សាត់ ទទួលបានកាតសរុប ២១សន្លឹក កាតក្រហម១សន្លឹក
២. ព្រះវិហារអែហ្វស៊ី ទទួលបានកាតសរុប ១៩សន្លឹក កាតក្រហម១សន្លឹក
៣. សូហ្វីយប៉ៃលិន ទទួលបានកាតសរុប ១៩សន្លឹក កាតក្រហម១សន្លឹក
៤. កំពតែអហ្វស៊ី ទទួលបានកាតសរុប ១៨សន្លឹក
៥. យុវជនបាត់ដំបង ទទួលបានកាតសរុប ១៦សន្លឹក កាតក្រហម១សន្លឹក
៦. អយក សៀមរាប ទទួលបានកាតសរុប ១៦សន្លឹក កាតក្រហម១សន្លឹក
៧. បន្ទាយមានជ័យ ទទួលបានកាតសរុប ១៦សន្លឹក
៨. ស្វាយរៀង ទទួលបានកាតសរុប ១៥សន្លឹក កាតក្រហម១សន្លឹក
៩. ខេត្តមណ្ឌលគីរី ទទួលបានកាតសរុប ១៥សន្លឹក
១០. អយក កំពង់ស្ពឺ ទទួលបានកាតសរុប ១៤សន្លឹក កាតក្រហម១សន្លឹក
១១. អយក កំពង់ចាម ទទួលបានកាតសរុប ១២សន្លឹក កាតក្រហម២សន្លឹក
១២. ខេត្តកែប ទទួលបានកាតសរុប ១១សន្លឹក កាតក្រហម១សន្លឹក
១៣. ខេត្ត្តកណ្តាល ទទួលបានកាតសរុប ១១សន្លឹក កាតក្រហម២សន្លឹក
១៤. អធិរាជដំរីឦសានរតនគិរី ទទួលបានកាត់សរុប ៩សន្លឹក
១៥. ព្រះសីហនុ ទទួលបានកាតសរុប ៨សន្លឹក
១៦. អយក ត្បូងឃ្មុំ ទទួលបានកាតសរុប ៨សន្លឹក
១៧. សន្តិភាពកំពង់ធំ ទទួលបានកាតសរុប ៧សន្លឹក កាតក្រហម១សន្លឹក
១៨. អយក កំពង់ឆ្នាំង ទទួលបានកាតសរុប ៦សន្លឹក
១៩. ឧត្តរមានជ័យ ទទួលបានកាតសរុប ៥សន្លឹក
២០. ភ្នំពេញហ្គាឡាក់ស៊ី ទទួលបានកាតសរុប ៥សន្លឹក។

ចំណែកឯ ក្រុមបាល់ទាត់ភ្នំពេញហ្គាឡាក់ស៊ី, អយក ខេត្តត្បូងឃ្មុំ គឺដែលមិនទាន់ស្គាល់ពាក្យថា​ចាញ់សោះ គិតត្រឹមសប្តាហ៍ទី១៦ កន្លងមកនេះ ដោយក្រុមភ្នំពេញហ្គាឡាក់ស៊ី ធ្លងកាត់៦ប្រកួត ឈ្នះ៤ ស្មើ២ មាន១៤ពិន្ទុ ឈរលើកំពូលតារាងពូល ក និងខេត្តត្បូងឃ្មុំ ឆ្លងកាត់៧ប្រកួត ឈ្នះទាំង៧ប្រកួត មាន២១ ពិន្ទុ ឈរក្នុងកំពូលរាតាងពូល ខ។

លទ្ធផលការប្រកួតសប្តាហ៍ទី១៦

សូមជម្រាបដែរថា សម្រាប់ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ក លើកទី១៧ ឆ្នាំ២០២៣ បានចាប់ផ្តើមការប្រកួតវគ្គសន្សំពិន្ទុ កាលពីថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៣ កន្លងទៅ គ្រោងនឹងបញ្ចប់នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ៕

Share.