ស្រុកល្វាឯម៖ ការប្រកួតពានរង្វាន់បាល់ទាត់យុវជនស្រុកល្វាឯម អាយុក្រោម១៨ឆ្នាំ ឆ្នាំ២០២៣ បានរកឃើញម្ចាស់ជើងឯកហើយ គឺក្រុមយុវជនភូមិទឹកឃ្លាំង ជាម្ចាស់ជើងឯក ខណៈក្រុមវ័យចាស់ឃុំសំបួរ គ្រងជើងឯកពានរង្វាន់វ័យចាស់ ប្រចាំឆ្នាំ២០២៣។

ក្រុមបាល់ទាត់យុវជនភូមិទឹកឃ្លាំង បានយកឈ្នះលើក្រុមបាល់ទាត់យុវជនភូមិសំបួរ ដោយបាល់កាត់ក្តី១១ ម៉ែត្រ ៤-២ ក្រោយស្មើគ្នាពេញ៩០នាទី ១-១ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនៅទីលានវិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ដែលស្ថិតនៅភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង​ ស្រុកល្វាឯម ខេត្តកណ្តាល។

សម្រាប់ពានរង្វាន់វ័យចាស់វិញ គឺបានលើក្រុមបាល់ទាត់វ័យចាស់ឃុំសំបួរ ក្រោយឆ្លងកាត់៣ប្រកួតឈ្នះទាំង ៣ប្រកួត មាន៩ពិន្ទុ ខណៈក្រុមគ្រូបង្រៀនវ័យចាស់ស្រុកល្វាឯម ឈរនៅលេខ២ មាន៦ពិន្ទុ និងក្រុមវ័យចាស់ភូមិទឹកឃ្លាំងឈរលេខ៣ មាន៣ពិន្ទុ។

សូមជម្រាបដែរថា ពានរង្វាន់បាល់ទាត់យុវជនអាយុ១៨ឆ្នាំ និងវ័យចាស់ស្រុកល្វាឯម ឆ្នាំ២០២៣ បានចាប់ផ្តើមការប្រកួតនៅថ្ងៃទី២៦ ខែមិថុនា ហើយបានបញ្ជប់ជាផ្លូវការនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ មាន១០ក្រុមចូរួមប្រកួតបែងចែកជា ២ពូល ក្នុង១ពូលមាន ៥ក្រុម ប្រើរប្រាស់រូបមន្តប្រកួតសន្សំពិន្ទុ។

សម្រាបពានរង្វាន់វ័យចាស់ វិញមាន៤ក្រុមចូលរួមប្រកួត ប្រើប្រាស់រូបមន្តប្រកួតវិលជុំសន្សំពិន្ទុ អ្នកឈ្នះគ្រងជើងឯកពានរង្វាន់ប្រចាំរដូវកាល៕

Share.