យុវជនម្នាក់ បានវាយកម្ទេចរបស់របរនៅក្នុងផ្ទះរបស់នារីម្នាក់និងគំរាមដុតសម្លាប់ខ្លួនឯងក្រោយពី ឪពុកនាងមិនឲ្យជួបមុខ។ហេតុការណ៍នេះកើតឡើងនៅ ថ្ងៃទី២០.០៨.២០២៣ វេលាម៉ោង ១៤:៣០នាទីនៅ ផ្ទះជនរងគ្រោះភូមិព្រែកតាទេព  សង្កាត់ព្រែកលួង  ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ តាំ  វណ្ណា ភេទប្រុស  អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់កង់បី មានទីលំនៅបច្ចុប្បន្នភូមិព្រែកតាទេព សង្កាត់ព្រែកលួង  ក្រុងអរិយក្សត្រ ខេត្តកណ្តាល (ត្រូវជាឪពុកបង្កេីតជនសង្ស័យ)

ជនសង្ស័យមានឈ្មោះ  វណ្ណា  ច័ន្ទរតនី  ភេទប្រុស អាយុ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិព្រែកតាទេព សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល (ត្រូវជាកូនបង្កេីតជនរងគ្រោះ)។ជនសង្ស័ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងតេស្តទឹកនោមរកឃើញសារធាតុញៀន។

ចំពោះសម្ភារដែលរងការខូចខាតរួមមាន៖

១.ទូកញ្ចក់ ចំនួន  ០៣

២.ធុងបាស់  ចំនួន  ០៤ធុង

៣.អាំមភ្លី  ចំនួន  ០២

៤.ម៉ូតូ ០១គ្រឿង ម៉ាក  Honda Cup ចាស់  ពណ៌ខ្មៅ  គ្មានផ្លាកលេខ   និងសម្ភារៈមួយចំនួនផ្សេងទៀតនៅក្នុងផ្ទះ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា កន្លងមកជនសង្ស័យឈ្មោះ  វណ្ណា  ច័ន្ទរតនី  ត្រូវជាកូនបង្កេីតរបស់ជនរងគ្រោះ  ធ្លាប់មានទំនាក់ទំនងស្រលាញ់គ្នាជាមួយឈ្មោះ  ឡេង  ណាសុី  ហៅស្រីណុច  រស់នៅភូមិស្វាយជ្រុំ  សង្កាត់ស្វាយជ្រុំ  ក្រុងអរិយក្សត្រ  តែក្រោយមកឈ្មោះ  ឡេង  ណាសុី  បានបែកគ្នាជាមួយជនសង្ស័យ  ចាប់ពីពេលកបែកគ្នា  ជនសង្ស័យ តែងតែចង់ជួប  តែចាស់ទុំខាងគ្រួសាររបស់ឈ្មោះ  ឡេង  ណាសុី  ហាមមិនឲ្យជួប និងផ្តាច់ទំនាក់ទំនង  ទេីបធ្វេីឲ្យជនសង្ស័យ  គិតច្រេីនហេីយបានទៅប្រេីប្រាស់ថ្នាំញៀន រហូតដល់បែកនិយាយម្នាក់ឯង  និងយំរាល់ពេលមេីលរូបថតដែលធ្លាប់ថតជាមួយគ្នា ពេលជនសង្ស័យដេីរលេងជាមួយឈ្មោះ  ឡេង  ណាសុី  ។

លុះនៅថ្ងៃទី២០.០៨.២០២៣  វេលាម៉ោង  ១៤:៣០នាទី  ជនសង្ស័យ បានខឹងនឹងជនរងគ្រោះជាឪពុកដែលមិនហៅសង្សារខ្លួនឈ្មោះ  ឡេង  ណាសុី  ហៅស្រីណុច  មកជួបក៏បានរករឿងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ បណ្តាលឲ្យខូចខាតរួមមាន  ទូកញ្ចក់ចំនួន  ០៣  ,ធុងបាស់  ចំនួន  ៤ធុង   ,អាំមភ្លី  ចំនួន  ០២,ម៉ូតូ០១គ្រឿង ម៉ាក  Honda Cup ចាស់  ពណ៌ខ្មៅ  គ្មានផ្លាកលេខ   និងសម្ភារៈមួយចំនួនផ្សេងទៀតនៅក្នុងផ្ទះ  រួចបានបង្ហូរសាំងចេញពីម៉ូតូដាក់ចូលក្នុងដប  និងកាន់ដែកកេះ  ហេីយនិយាយគំរាមថា នឹងសម្លាប់ខ្លួន បេីសិនមិនបានជួបសង្សាខ្លួន។  ភ្លាមនោះ  ឈ្មោះ  សុភណ្ឌ  ភិនី  ដែលត្រូវជាម្តាយបង្កេីតរបស់ជនសង្ស័យបានលួងលោម  ហេីយជនរងគ្រោះក៏បានយកសាំង និងដែកកេះចេញបានពីដៃរបស់ជនសង្ស័យ  ហេីយក៏មកប្តឹងសមត្ថិកិច្ចប៉ុស្តិ៍នគរបាលព្រែកលួង ឲ្យជួយអន្តរាគមន៍។ 

ក្រោយមកជនសង្ស័យត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្របន្តចាត់ការតាមនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.