ក្លិបបាល់ទាត់វិសាខា ​បានផ្តល់កាត​ចូល​ទស្ស​នា​ការ​ប្រ​កួត​ក្នុង​ដី​ពេញ ១រដូវ​កាល​ (Seasonal Pass VIP) និងឯក​សណ្ឋាន​​​រដូវ​កាល​ថ្មី ជូនដល់​លោក​តា អ៊ុំ សួន ដែល​ជា​អ្នក​គាំទ្រ​កីឡា​ជាតិ​ដ៏​ស្មោះ​ស្ម័គ្រ និង​ជា​គំរូ​ដ៏​ល្អ​សម្រាប់​អ្នក​គាំទ្រ​ដទៃ​ទៀត។

ក្រៅពីនេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ក៏បានប្រកាសនឹងប្រគល់ (ប័ណ្ណទស្សនាការប្រកួតពេញមួយជីវិត) ជូនលោកតា អ៊ុំ សួន។

តាមការជូនដំណឹងរបស់សហព័ន្ធ ថ្លែងថា៖«ប័ណ្ណនេះ នឹងមានអទិភាព អាចចូលទស្សនាគ្រប់ការប្រកួតទាំងអស់ដែលស្ថិតក្រោម ឬរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទាំងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ នៅក្នុងទឹកដីព្រះរាជាណាក្រកម្ពុជា»។

គួរដឹងថាព្រឹទ្ធាចារ្យកីឡាដ៏សកម្មខាងលើ បច្ចុប្បន្នវ័យ ៨៧ឆ្នាំ ហើយបើនិយាយពីលោកតា សួន អ្នកគាំទ្របាល់ទាត់ច្បាស់ជាស្គាល់ ខណ:លោកតា បានសម្រេចក្ដីស្រមៃទស្សនាព្រឹត្តិការណ៍ស៊ីហ្គេម ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តដែលកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ៕

Share.