ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ អស់ឱកាសឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយចាញ់ម្ចាស់ផ្ទះថៃ ​ក្នុងលទ្ធផល​២ទល់០ នៅ​កីឡដ្ឋាន PTT Stadium ក្នុង​ខេត្ត Rayong ប្រទេសថៃ នៃ​ពានរង្វាន់ AFF U23 Championship 2023 កាលពីយប់ថ្ងៃទី២១ ខែសីហា។

ដូច្នេះម្ចាស់ផ្ទះ U-23 ថៃ កក់កៅអីវគ្គកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃ​ពានរង្វាន់ AFF U23 Championship 2023 មុនគេ ដោយឆ្លងកាត់៣ប្រកួត ឈ្នះ៣ប្រកួត មាន៩ពិន្ទុពេញ ឈរកំពូលតារាងពូល A។

ក្រោយចប់ការប្រកួត លោក Felix Dalmas គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​និយាយថា៖«ចំណង់ចំណូលចិត្ត និងការខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងទល់នឹងក្រុមខ្លាំងជាងពួកយើង ជម្រុញឲ្យយើងកាន់តែប្រសើរពីមួយប្រកួតទៅមួយប្រកួត»។

គ្រូជនជាតិអាហ្សង់ទីន បន្តទៀតថា៖«យើង​នឹង​ធ្វើ​ឱ្យ​កាន់តែ​ល្អ​នៅ​ពេល​បន្ទាប់ ជាមួយអារម្មណ៍ស្រេកឃ្លានជ័យជម្នះ ព្រោះវាគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ»​។​

បច្ចុប្បន្នក្រុមលេខ២ល្អមាន៖
-ឥណ្ឌូនេស៊ី ដែលស្ថិតនៅពូល C មាន៣ពិន្ទុ អស់ការប្រកួត
-កម្ពុជា ពូល A មាន ១ពិន្ទុ អស់ការប្រកួត
-ហ្វីលីពីន ពូល B មាន១ពិន្ទុដូចគ្នា នៅសល់១ប្រកួតក្នុងដៃទល់នឹងវៀតណាម៕

តារាងចំណាត់ថ្នាក់ពូល A៖

កម្មវិធីប្រកួតពូល B និង C៖

Share.