អ្វីទៅដែលសម្ដេចតេជោចង់ឲ្យអ្នកជំនាន់ក្រោយធ្វើបន្ដ? ឆ្លើយតបនឹងសំណួររបស់អ្នកកាសែត សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «ខ្ញុំចង់ឃើញពីរចំណុច។ ១អ្នកបន្ដវេន រក្សាស្ថិរភាព និងនយោបាយ។ ទី២ សម្រេចឲ្យបាននូវការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច ឲ្យក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ តាមការប៉ាន់ស្មាន និងឈានទៅដល់ប្រទេសដែលមានប្រាក់ចំណូលខ្ពស់តែម្ដង»

សូមចុចអានបន្ដ៖ ពេលដឹកនាំប្រទេស តើសម្ដេចហ៊ុនសែន មានរឿងពេញចិត្ត និងមិនពេញចិត្តអ្វីខ្លះ?


សម្ដេចតេជោ ហ៊ុន សែនបានបញ្ជាក់ថា «អត្រានៃភាពក្រៃក្រ បើវាមិនដល់កម្រិតសូន្យនោះទេ គឺឲ្យទាបបំបផុត។ ខ្ញុំចង់ឲ្យអ្នកជំនាន់ក្រោយធ្វើរឿងពីរនេះ គឺសន្ដិភាព ស្ថិរភាពនយោបាយជាបន្ដទៀត។ ឯមួយទៀតចង់ឲ្យកម្ពុជាចាកចេញប្រទេសអភិវឌ្ឍតិចតួច ទៅជាប្រទេសអភិវឌ្ឍ ហើយកាត់បន្ថយភាពក្រីក្រឲ្យដល់កម្រិតសូន្យ ឬទាបបំផុត»

សូមរំលឹកថា នៅក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ ដែលបន្តធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នេះ រដ្ឋសភាជាតិ បានបោះឆ្នោតអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមាន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

សមាសភាពគណៈរដ្ឋមន្ត្រីនេះ មានឧបនាយករដ្ឋមន្ត្រីចំនួន១០រូប ព្រមទាំងមានទេសរដ្ឋមន្រ្តី និងរដ្ឋមន្ត្រី៤០រូបផ្សេងទៀត ដែលភាគច្រើនជាយុវជនបន្តវេន ដែលរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា៕

Share.