ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ បានបញ្ចប់សប្តាហ៍ទី៣ ហើយកាលពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ដោយក្នុងនោះឃើញថា កាតចញពីហោបៅកើនឡើងដល់ ៥២សន្លឹកហើយ ខណៈលោក ឃួន វីរៈ គឺជាអាជ្ញាកណ្តាលដែលចាយកាតច្រើនជាងគេ ពោលគឺ ១៨សន្លឹក ម្នាក់ឯងក្នុងនោះមានកាតក្រហម ១សន្លឹក។

ខាងក្រោមនេះជាចំនួនកាតដែលលោកអាជ្ញាទាំង៦រូបបានចាយត្រឹមសប្តាហ៍ទី៣៖

លោក ឃួន វីរៈ កាត់ក្តីបាន ៣ប្រកួតចាយកាតសរុប ១៨សន្លឹក ក្រហម១សន្លឹក

លោក ជួប ពិសាល កាត់ក្តីបាន ២ប្រកួតចាយកាត ៨សន្លឹក គ្មានកាតក្រហម

លោក ឃិន ឧសីហា កាត់ក្តីបាន ៣ប្រកួតចាយកាត ៨សន្លឹក គ្មានកាតក្រហម

លោក ជី សាមឌី កាត់ក្តី ៣ប្រកួត ចាយកាត ៧សន្លឹក ក្រហម១សន្លឹក

លោក អ៉ីវ ទីណា កាត់ក្តី២ប្រកួត ចាយកាត៦សន្លឹក គ្មានកាតក្រហម

លោក ហោ ប៊ុនថង កាត់ក្តី១ប្រកួត ចាយកាតសរុប ៥សន្លឹក គ្មានកាតក្រហម

សូមជម្រាប់ថា ក្រុមបាល់ទាត់ទាំង១០ក្រុម គឺសុតតែត្រូវបានពិន័យកាតពីសំណាក់លោកអាជ្ញាកណ្តាលទាំង ៦រូបផ្សេងគ្នា ក្នុងនោះក្រុមបាល់ទាត់បឹងកេត និងភ្នំពេញក្រោន គឺជាក្រុមដែលទទួលពិន័យកាតច្រើនជាងគេគិតត្រឹមសប្តាហ៍ទី៣។

តារាងចំណាតថ្នាក់គិតត្រឹមសប្តាហ៍ទី៣

គួរឱ្យដឹងថាបច្ចុប្បន្នវិសាខា និងស្វាយរៀង គឺជាក្រុមដែលមិនទាន់ចាញ់សោះ ក្រោយឆ្លងកាត់៣ប្រកួត ឈ្នះទាំង៣ប្រកួតដូចគ្នា មាន៩ពិន្ទុក្នុងដៃ ខណៈក្រុមភ្មំពេញក្រោន មានភារកិច្ចត្រូវប្រកួតក្នុងពានរង្វាន់ AFC Cup នៅប្រទេសសិង្ហបុរី ជាហេតុនាំឱ្យក្លិបបាល់ទាត់កងយកងយោធពលខេមរភូមិន្ទ ត្រូវសម្រាកដូចគ្នា នៅក្នុងសប្តាហ៍ទី៣នេះ។

សូមបញ្ជាក់ថា ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ មាន​១០​ក្រុមចូលរួម ​ដោយក្រុមទាំង១០ ប្រើប្រាស់រូបមន្តប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​៣ជុំ ដោយ​ក្រុម​លេខ​១​ដល់​លេខ៤​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ខណៈការប្រកួតរដូវកាល ឆ្នាំ២០២៣-២០២៤ នេះនឹងដំណើរការដល់ខែឧសភា ឆ្នាំ២០២៤៕

Share.