ពានរង្វាន់ AFC Champion League 2023-24 ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី បែងចែក​ជា​២​តំបន់​ដោយ​ក្នុង​នោះ​មាន​តំបន់​ភាគ​ខាង​លិច (សហព័ន្ធ​បាល់ទាត់​អាស៊ី​ខាង​លិច,​ សហព័ន្ធ​បាល់ទាត់​អាស៊ី​ខាង​ត្បូង​និង​សហព័ន្ធ​បាល់ទាត់​អាស៊ី​កណ្ដាល) ចំណែក​តំបន់​មួយ​ទៀត​គឺ​អាស៊ី​ខាង​កើត (សហព័ន្ធ​បាល់ទាត់​អាស៊ី​ខាង​កើត និង​សហព័ន្ធ​បាល់ទាត់​អាស៊ាន)។

*វគ្គជម្រុះតំបន់ខាងកើត ​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ២០២៣៖
គូ​ទី១) Incheon United (កូរ៉េខាងត្បូង) 3-1 (វៀតណាម) Haiphong
គូ​ទី២) Urawa Red Diamonds (ជប៉ុន) 3-0 (ហុងកុង) Lee Man
គូ​ទី៣) Zhejiang (ចិន) 1-0 (ថៃ) Port
គួ​ទី៤) Shanghai Port (ចិន) 2-3 (ថៃ) BG Pathum United។

*តំបន់​តំបន់ខាងលិច ​ថ្ងៃ​ទី២២ ខែសីហា ឆ្នាំ២០២៣៖
គូ​ទី១) Al-Nassr (អារ៉ាប៊ីសាអូឌីត) 4-2 (អារ៉ាប់រួម) Shabab Al-Ahli
គូ​ទី២) Tractor (អ៊ីរ៉ង់) 1-3 (អារ៉ាប់រួម) Sharjah
គូ​ទី៣) Al-Arabi (កាតារ) 0-1 (អ៊ូសបេគីស្ថាន) AGMK
គូ​ទី៤) Al-Wakrah (អារ៉ាប៊ីសាអូឌីត) 0-1 (អ៊ូសបេគីស្ថាន) Navbahor។

វគ្គចែកពូលនៃពានរង្វាន់ AFC Champions League ​2023-24 នឹងត្រូវលេងចាប់ពីខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ខែធ្នូ ឆ្នាំ២០២៣ សម្រាប់តំបន់បូព៌ា និងខាងលិច។ ក្រុមសរុបចំនួន៤០ នឹងប្រកួតប្រជែងក្នុងវគ្គចែកពូល ដើម្បីជម្រុះយក ១៦ក្រុមចុងក្រោយ។

ខណ:ការចាប់ឆ្នោតសម្រាប់វគ្គចែកពូលនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នៅ AFC House ក្នុងទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី បែងចែកជា១០ពូល ដោយ១ពូលមាន៥ក្រុម សម្រាប់ក្រុមតំបន់ខាងលិចស្ថិតនៅពូល A–E និងតំបន់បូព៌ាស្ថិតនៅពូល F–J៕

ទស្សនាវីដេអូ Al-Nassr (អារ៉ាប៊ីសាអូឌីត) 4-2 (អារ៉ាប់រួម) Shabab Al-Ahli៖

Share.