កាល​ពី​ពេល​ថ្មី​ៗ​នេះ​កីឡាករ កីឡារិនី ជម្រើសជាតិកីឡាប៊ូល និងប៉េតង់ កម្ពុជា បាន​ដណ្ដើម​បាន​មេដាយ​សរុប​ចំនួន ៦គ្រឿង ក្នុងនោះ មេដាមាស១ ប្រាក់១ និងសំរឹទ្ធ៤ ក្រោយ​ឆ្លង​កាត់​ការ​ប្រកួត​រយៈ​ពេល​៦ថ្ងៃ លើកទី៥ ឆ្នាំ២០២៣ នៅប្រទេសម៉ាឡេស៊ី។

ដោយបាននាំមកនូវមេដាយចំនួន ៦គ្រឿងជូនជាតិ ក្នុងនោះរួមមាន៖

មេដាយមាស គ្រឿង លើកវិញ្ញាសា នារីវាយយកពិន្ទុ
មេដាយប្រាក ១គ្រឿង លើកវិញ្ញាសា បុរស ៣នាក់ ទល់ ៣នាក់ ក្រុម B

មេដាយសំរិទ្ធ

  • វិញ្ញាសា បុរសវាយយកពិន្ទុ
  • វិញ្ញាសា បុរស ៣នាក់ ទល់ ៣ នាក់ ក្រុម A
  • វិញ្ញាសា នារី ៣នាក់ ទល់ ៣នាក់
  • វិញ្ញាសា យុវជន ៣នាក់ ទល់ ៣នាក់

រំលឹក​ថា ​សម្រាប់​ព្រឹត្តិការណ៍​នេះ កម្ពុជា​បាន​បញ្ជូញ​ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ និង​កីឡា​ការិនី សរុប ២២រូប ទៅប្រកួត ដែល​ប្រឹព្រឹត្តិទៅក្នុងទីលាន Arena Petanque ប្រទេសម៉ាឡេស៊ី ដែលការប្រកួតធ្វើឡើងពីថ្ងៃទី១៦ ដល់២១ ខែសីហា ឆ្នាំ២០២៣៕

Share.