​ពាក្យ​ចាស់​ពោល​ថា​ស្លឹក​ឈើ​ជ្រុះ​មិន​​ឆ្ងាយ​ពី​គល់​ ពាក្យ​នេះ​​​ពិត​ជា​មិន​ខុស​មែន​ ព្រោះ​ YouTuber វ័យ​ក្មេង​ HENG ​កូន​ប្រុស​លោក​ឌីជេ​ស្ដី​ បាន​ចាប់​ដៃ​រួម​គ្នា​ជាមួយ​នឹង​ YouTuber និង​ Content Creator ដ៏​ល្បី​ Raven Blaze ចេញ​បទ​ចម្រៀង​ចង្វាក់ HIPHOP បែប​សប្បាយ​ៗ​ «ឧបមាថា» ធ្វើ​ឱ្យ​ហ្វេន​រាំ​និង​ច្រៀង​តាម​គ្រប់​គ្នា​។​

បទ​ចម្រៀង​ «ឧបមាថា» ដែល​ជា​បទ​បែប​ HIPHOP នេះ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ខ្លាំង​ពី​សំណាក់​ហ្វេន​ថា​ជា​​បទ​ចម្រៀង​មួយ​ដែល​មាន​ការថត​និង​ផលិត​យ៉ាង​ល្អ​ មាន​ភាព​ទាក់ទាញ​ ជា​ពិសេស​ Raven Blaze ដែល​​ល្បី​តែ​លើ​ Reaction បទ​ចម្រៀង​របស់​​តារា​ចម្រៀង​ ដល់​ពេញ​ចេញ​មក​ច្រៀង​ខ្លួន​ឯង​បែបនេះ​ ពិត​ជា​ធ្វើ​បាន​យ៉ាង​ល្អ​មិន​ចាញ់​អ្នក​ចម្រៀង​អាជីព​ប៉ុន្មាន​នោះ​ឡើយ​។

HENG គឺ​ជា​កូន​ប្រុស​លោក​ ឌីជេ​ស្ដី​ តារា​ចម្រៀង​ HIPHOP ដែល​ធ្លាប់​​ច្រៀង​រួម​ជាមួយ​នឹង​តារា​ចម្រៀង​ ពេជ្រ សោភា ក្នុង​បទ​ចម្រៀង​ «Oh Better Day» ជា​បទ​ចម្រៀង​ដែល​ផ្ទុះ​បាន​ការ​ចាប់​អារម្មណ៍​និង​ល្បីល្បាញ​ខ្លាំង​របសផលិតកម្ម​ហង្សមាស​និង​រស្មី​ហង្សមាស​ កាល​ពី​ជាង​១០​ឆ្នាំ​មុន​។

ងាក​មក​បទ​ «ឧបមាថា» វិញ​ គិត​ត្រឹម​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០២១ នេះ​ចំនួន​ Views នៅ​លើ​ផេក​ HENG មាន​ចំនួន​ ២៩៩K ចំនួន​ចុច​ Like មាន​ ៣០K ព្រម​ទាំង​ខមមិន​សរសេរ​យ៉ាង​ច្រើន​​ក្នុង​ចំណោម​ខមមិន​សរុប​ ៤៨៩​ Comments ។

ចង់​ដឹង​ថា​បទ​ចម្រៀង​ «ឧបមាថា» របស់​ HENG Ft. RAVEN BLAZE ពី​រោះ​ប្លែក​និង​គួរ​ឱ្យ​ចាប់​អារម្មណ៍​យ៉ាង​ណា​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​៖

Telegram-Troryorng

Share.