ខណៈ​ដែល​កូន​ស្រី​របស់​តារាជើង​ចាស់​កំពុង​ពេញ​និយម​ លោក សាវិន ហ្វីលីព ឆ្នាំ​នេះ​កាន់​តែ​ធំពេញ​រូបពេញ​រាង​ក្រមុំ​ លោក​ឪពុក​ដ៏​សង្ហា​ ដែល​ពេលវេលា​មិន​អាច​ធ្វើ​ឱ្យ​សម្រស់​របស់​លោកស្រកស្រុត​បាន​នោះ​ បាន​ពោល​បង្ហាញ​ពី​ក្ដី​ព្រួយ​បារម្ភ​ពេល​បណ្ដើរ​កូន​ស្រី​ខ្លួន​ចេញ​ទៅ​ខាង​ក្រៅ​។

នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០២១ នេះ​ លោក​ សាវីន​ ហ្វីលីព បាន​បង្ហោះ​សំណេរ​ខ្លី​មួយ​នៅ​លើ​បណ្ដាញ​សង្គម​តាម​រយៈ​ហ្វេសប៊ុក​ផេក​របស់​ខ្លួូន​ដែល​បង្ហាញ​របៀប​លេង​សើច​ថា​ «មើលឪកូនគេផង បើដើរទៅក្រៅតែពីរនាក់គេអាចច្រទ្បំថាស្រីក្មេងឪហើយមើលទៅ …»

ពិត​ណាស់​ប្រសិន​បើ​លោក​​មិន​ចេញ​មក​ផុស​ដូច្នេះ​ទេ​ប្រាកដ​ជា​អាច​នឹង​មាន​ការ​យល់​​ច្រឡំ​ជាក់​ជា​មិន​ខាន​ ព្រោះ​ទោះ​ជា​ពេល​នេះ​កូន​ៗ​របស់​លោក​ទាំង​ប្រុស​ទាំង​ស្រី​ធំ​ទន្ទឹម​នឹង​ខ្លួន​ក្ដី​ ប៉ុន្តែ​រូប​សម្បត្តិ​របស់​លោក​នៅ​តែ​ក្មេង​និង​សង្ហា​មិន​ប្រែប្រួល​ ដូច្នេះ​មិន​មែន​ជា​រឿង​ចម្លែក​ប៉ុន្មាន​នោះ​ទេ ប្រសិន​បើ​លោក​បណ្ដើរ​កូន​ក្រមុំ​ហើយ​មាន​អ្នកច្រឡំ​ថា​ជា​ស្រី​ក្មេង​របស់​លោក​នោះ​។

យ៉ាង​ណា​មិញ​សំណេរ​របស់​តារា​សម្ដែង​រូប​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ មិត្ត​ភក្ដិ​សិល្បករ​ដូច​ជា​ នេន ទុំ បាន​ចូល​មកស​រសើរ​ថា​បុរស​សង្ហា​ ខណៈ​ហ្វេនរបស់​លោក​មួយ​ចំនួន​ទៀត​លើក​ឡើង​ថា​ មិន​ច្រឡំ​ថា​ជា​ស្រី​ក្មេង​ តែ​យល់​ថា​ជា​បងប្អូន​ទៅ​វិញ​ព្រោះ​មុខ​មាត់​ស្រដៀង​គ្នា​។

Telegram-Troryorng
Share.