ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ខេត្ត)
សប្ដាហ៍ទី១៧នេះ មាន​តែ​១គូប៉ុណ្ណេះ ដោយ​មន្ទីរ អយក ខេត្តសៀមរាប បានយកឈ្នះ ព្រះវិហារ អេហ្វស៊ី ក្នុងលទញធផល ២-០ នៅកីឡដ្ឋានខេត្តសៀមរាប។

ឆ្លងកាត់​សប្ដាហ៍ទី១៦ កន្លង​មក​ក្រុមបាល់ទាត់ភ្នំពេញហ្គាឡាក់ស៊ី និងអយក ខេត្តត្បូងឃ្មុំ គឺជាក្រុម​មិនទាន់ស្គាល់ពាក្យថា​ចាញ់សោះ ធ្លងកាត់៦ប្រកួត ឈ្នះ៤ ស្មើ២ មាន១៤ពិន្ទុ ឈរ​លើ​កំពូល​តារាង​ពូល ក និងខេត្តត្បូងឃ្មុំ ឆ្លងកាត់៧ប្រកួត ឈ្នះទាំង៧ប្រកួត មាន២១ ពិន្ទុ ឈរក្នុងកំពូលរាតាងពូល ខ។

រំលឹកថា សម្រាប់ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ក លើកទី១៧ ឆ្នាំ២០២៣ បាន​ចាប់​ផ្តើម​ការ​ប្រកួតវគ្គសន្សំពិន្ទុ កាលពីថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៣ កន្លងទៅ គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី៧ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ៕

Share.