ក្លិបបាល់ទាត់ឡាយហ្វ (Life Football Club) ក្រោមការដឹកនាំរបស់លោក គង់ វិច្ឆិកា បាននាំចូលកីឡាករថ្មីចំនួន១៣នាក់ ត្រៀមសម្រាប់លីគលំដាប់ទី២ Cambodian League 2 រដូវកាល ២០២៣-២៤។

​កីឡាករទាំង១៣មានដូចជា៖
-ខ្សែការពារ Cyrille Dissake ជនជាតិកាមេរូន អតីតកីឡាករសៀមរាប អេហ្វស៊ី

-កីឡាករ Okoro Osa Orobosa ជនជាតិ​នីហ្សេរីយ៉ា

-ខ្សែបម្រើ Kanta Asami ជនជាតិជប៉ុន​​

-ខ្សែប្រយុទ្ធ Kipson Atuheire ជនជាតិអ៊ូហ្គង់ដា

-អ្នកចាំទី Georgino Da Silva ជនជាតិទីម័រខាងកើត

-អ្នកចាំទី ហាញ មាន អតីតយុវជនភ្នំពេញក្រោន

-ខ្សែប្រយុទ្ធ ចន ចំរើន អតីតយុវជនភ្នំពេញក្រោន

-ខ្សែការពារស្តាំ វី ច័ន្ទដារ៉ា អតីតកីឡាករ Tiffy Army FC និង ISI ដង្កោសែនជ័យ

-ខ្សែបម្រើ គួរ សុភ័ក្ត្រ អតីតកីឡាករសូលទីឡូអង្គរ

-កីឡាករ ហាក់ វុទ្ធី អតីតថ្នាលយុវជនភ្នំពេញក្រោន និងសមាជិកសូលទីឡូអង្គរ

-កីឡាករ ចាន់ មេត្តា អតីតកីឡាករអគ្គិសនីកម្ពុជា និងយុវជនជាតិបាទី

-ខ្សែបម្រើ ឡេ សុងពៅ អតីតកីឡាករអគ្គិសនីកម្ពុជា

-ខ្សែការពារកណ្តាល រីម សូហេង អតីតកីឡាករអង្គរថាយហ្គឺរ។


Share.