ការប្រកួតពានរង្វាន់បាល់ទាត់ជើងឯកយុវជនក្នុងតំបន់អាស៊ាន AFF U23 Championship 2023 ដែល​ប្រទេសថៃ ទទួលសិទ្ធរៀបចំធ្វើជាម្ចាស់ផ្ទះ បានរកឃើញក្រុម​ដែល​ត្រូវ​ប៉ះ​គ្នា​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ហើយ​គឺ ក្រុមជម្រើសជាតិ​អាយុក្រោម ២៣ឆ្នាំ ឥណ្ឌូណេស៊ី ជួប​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម​២៣ឆ្នាំវៀតណាម។

លទ្ធផល​ប្រកួត​វគ្គពាកកណ្ដាល​ផ្ដាច់​ព្រ័ត្រ ថ្ងៃទី២៤ សីហា ឆ្នាំ២០២៣ ម្សិលមិញ គឺ​ក្រុម​ជម្រើស​ជាតិថៃ បាន​យក​ឈ្នះឥណ្ឌូណេស៊ី ៣-១ នៅកីឡដ្ឋាន Rayong Province។ ខណ: វៀត​ណាម បានយក​ឈ្នះ ម៉ាឡេស៊ី ៤-១ នៅកីឡដ្ឋាន Rayong Province។

ប្រកួត​វគ្គផ្ដាច់​ព្រ័ត្រ នឹងត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៦ ខែសីហា៖ ឥណ្ឌូណេស៊ី ប៉ះ វៀតណាម នៅកីឡដ្ឋាន Rayong Province វេលាម៉ោង ៨:០០នាទីយប់។ ប្រកួតយកចំណាត់​ថ្នាក់​លេខ៣ នឹងត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៦ ខែសីហា៖ ម៉ាឡេស៊ី ប៉ះថៃ នៅកីឡដ្ឋាន Rayong Province វេលាម៉ោង ៤:០០នាទីល្ងាច។

ពានរង្វាន់ AFF U23 Championship 2023 មាន១០ក្រុមចូលរួម បែងចែកជា ៣ពូល ខណ:​ក្រុម​យុវជន​អាយុក្រោម ២៣ឆ្នាំកម្ពុជា ស្ថិតនៅក្នុងពូល A ជាមួយម្ចាស់ផ្ទះថៃ ប្រ៊ុយណេ និង មីយ៉ាន់ម៉ា តែបានធ្លាក់ត្រឹម​វគ្គចែកពូល។ ការប្រកួតចាប់ផ្តើមពីថ្ងៃទី១៧ ខែសីហា រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅប្រទេសថៃ។

គួរបញ្ជាក់ថា ពានរង្វាន់ជើងឯកយុវជនប្រចាំតំបន់អាស៊ាន AFF U23 Championship បង្តើត​ឡើង​ដំបូង​នៅឆ្នាំ២០០៥ ដោយប្រទេសថៃបាន​គ្រង​ជើងឯក នៅលើទឹកដីខ្លួន​ឯង។ រហូត​ដល់​ឆ្នាំ២០១១ ឥណ្ឌូណេស៊ី ធ្វើជាម្ចាស់ផ្ទះ តែត្រូវ​បាន​ខកខាន ខណ:នៅឆ្នាំ២០១៩ កម្ពុជាធ្វើជាម្ចាស់ផ្ទះ ជើង​ឯក​បាន​លើ​ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី និងឆ្នាំ២០២២ កម្ពុជាធ្វើ​ជា​ម្ចាស់​ផ្ទះជាលើកទី២ ជើង​ឯក​បាន​លើ​ក្រុម​ជម្រើសជាតិវៀតណាម៕

Share.