ក្លិបបាល់ទាត់ អាយ អេស អាយ ដង្កោសែនជ័យ បានប្រកាសពីភាពជាដៃគូឧបត្ថម្ភជាមួយក្រុមហ៊ុន Panasonic Cambodia ក្នុងនាមជាការដាក់ឈ្មោះនៅបន្ទប់ វី អាយ ភី នៅកីឡដ្ឋាន AIA Stadium, KMH Park តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរបស់កីឡដ្ឋាន។

ការសាងសង់បន្ទប់ វី អាយ ភី នៅកីឡដ្ឋាន AIA Stadium, KMH Park ដើម្បីផ្ដល់ភាពងាយស្រួលដល់ម្ចាស់អាជីវកម្ម អ្នកឧបត្ថម្ភ ក៏ដូចជាភ្ញៀវផ្សេងៗទៀត ទទួលបាន បទពិសោធន៍ល្អ ក្នុងការទស្សនាការប្រកួតបាល់ទាត់ ហើយដើម្បីឲ្យភ្ញៀវទាំងអស់ឃើញអំពីសក្ដានុពល របស់បាល់ទាត់ដើម្បីលើកទឹកចិត្ដដល់អ្នកវិនិយោគលើវិស័យនេះបន្ថែម។

ក្រុមហ៊ុន Panasonic Cambodia បានផ្ដល់ជូនម៉ាស៊ីនត្រជាក់ និងទូរទឹកកកដែលបំពាក់ដោយបច្ចេកវិទ្យា nanoeX ជាច្រើនគ្រឿងត្រូវបានតំឡើងនៅ បន្ទប់ VIP សម្រាប់អ្នកទស្សនា និងបន្ទប់របស់កីឡាករ ដើម្បីអោយអ្នកគាំទ្របាល់ទាត់អាចមើលការប្រកួតបានដោយគ្មានក្តីព្រួយបារម្ភ ខណៈពេលដែល កីឡាករទទួលបានកន្លែងពោរពេញដោយសុវត្ថិភាព និង ផាសុកភាព ដែលអាចអោយពួកគេប្រកួតបានកាន់តែល្អប្រសើរនៅលើ ទីលានប្រកួត៕

Share.