គណៈកម្មការប្រកួតពានរង្វាន់ស្វាយរៀងខាប់ បានរៀបចំពានរង្វាន់ស្វាយរៀងខាប់អាយុក្រោម ១៨ឆ្នាំ ឆ្នាំ២០២៣ ដោយបានបញ្ជាប់ការប្រកួតសប្តាហ៍ទី១ ហើយកាលពីថ្ងៃទី២០​ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ខណៈនៅសប្តាហ៍ទី២ មានការប្រកួតចំនួ​ន ១០គូសំខាន់ៗ ស្របពេលដែលនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នេះ ក្រុមបាល់ទាត់អាយុក្រោម១៨ឆ្នាំ តាពៅ ប៉ះ MST FC និង យុវជនសាមគ្គី ប៉ះ សសយក ស្វាយតាយាន ។

កម្មវិធីការប្រកួតសប្តាហ៍ទី២

គួរឱ្យដឹងថា ពានរង្វាន់ស្វាយរៀងខាប់ អាយុក្រោម១៨ឆ្នាំ រដូវកាលឆ្នាំ២០២៣ បានចាប់ផ្តើមការប្រកួតនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ មាន២២ក្រុមចូលរួមប្រកួត បែងចែងជា៦ពូល ក្នុង១ពូល មាន៤ក្រុម ខណៈពូល ច មានតែក្រុមតែប៉ុណ្ណោះ៕

Share.