ព្រ័ត្ព្រឹត្តិការណ៍ប្រកួត​បាល់ទះ​លំដាប់​អន្តរជាតិផ្នែកនារី 2023 VTV International Women’s Volleyball Cup (VTV Cup ឆ្នាំ 2023) ដែល​ប្រទេស​វៀត​ណាម បាន​រៀប​ចំធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​រកឃើញ​ក្រុម​ដែល​ឡើង​ទៅ​កាន់​វគ្គផ្ដាច់​ព្រ័ត្រ គឺ​ក្រុមវៀតណាម ១ ប៉ះ​វៀតណាម ២ ប្រកួតនៅ​ល្ងាច​នេះ​ វេលាម៉ោង ៧:០០នាទីយប់។

ខណ:ជប៉ុន (ក្រុម Kansai University of Social Welfare) ត្រូវ​ប៉ះហ្វីលីពីន (ក្រុម Choco Mucho Flying Titans) ដណ្ដើម​យក​ចំណាត់ថ្នាក់លេខ៣ ប្រកួត​នៅ​ថ្ងៃ​នេះ វេលាម៉ោង ៥:០០នាទីល្ងាច។​ កាល​ប្រកួត​ធ្វើ​នៅ​មជ្ឃមណ្ឌល​ហាត់ប្រាណ Lào Cai ក្នុង​ទីក្រុង Lào Cai ប្រទេស​វៀត​ណាម។

លទ្ធផល​ប្រកួតវគ្គពាកកណ្ដាលផ្ដាច់ព្រ័ត្រ (Semifinals) ថ្ងៃទី២៥ សីហា៖

  • វៀតណាម A ៣-០ ជប៉ុន (ក្រុម Kansai University of Social Welfare)
  • វៀតណាម B ៣-២ ហ្វីលីពីន (ក្រុម Choco Mucho Flying Titans)

រំលឹកថា បន្ទាប់ពីខកខាន​អស់​រយ:ពេល ៣ឆ្នាំចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ដោយ​សារ​តែ​ជំងឺ​រាតត្បាត កូវីដ១៩ ទូទាំងពិភពលោក។ ដោយ​​នៅ​ឆ្នាំ២០២៣ នេះ​ត្រូវ​បាន​ប្រទេស​វៀតណាម រៀប​ចំធ្វើ​ជា​ម្ចាស់​ផ្ទះ ការ​ប្រកួត​បាន​ចាប់​ផ្ដើម​ពី​ថ្ងៃទី១៩ សីហា ដល់ថ្ងៃទី២៦ សីហា ឆ្នាំ២០២៣។

នេះ​គឺ​ជា​លើក​ទី១៧ ហើយ​ដែលព្រឹត្តិការណ៍ប្រកួត​បាល់ទះ​លំដាប់​អន្តរជាតិផ្នែកនារី 2023 VTV International Women’s Volleyball Cup (VTV Cup ឆ្នាំ 2023) បាន​ធ្វើ​ឡើង​។ ដោយ​នៅ​ឆ្នាំ​នេះ​ការ​ប្រកួត​មាន ៦ក្រុម​ចូល​រួម​មក​ពី​ ៥ប្រទេស​មាន ម្ចាស់ផ្ទះវៀតណាម ២ក្រុម (Vietnam 1, Vietnam 2) ហ្វីលីពីន ១ក្រុម (Choco Mucho Flying Titans) ជប៉ុន ១ក្រុម ( Kansai University of Social Welfare) កូរ៉េខាងត្បូង ១ក្រុម (Suwon City) និងអូស្រ្តាលី ១ក្រុម។

ព្រឹត្តិការណ៍ VTV International Women’s Volleyball Cup គឺជា​ការ​ប្រកួតបាល់​ទះអន្តរ​ជាតិ​សម្រាប់​នារី​ ដែល​ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៤ ប្រារព្ធឡើងជារៀងរាល់ឆ្នាំ។ ខណ:វៀតណាម និងជប៉ុន ជា​ក្រុម​ដែល​ឈ្នះ​មេដាយ​មាស ច្រើន​ជាង​គេចំនួន ៥លើក ចិន ចំនួន ៣លើក ថៃ ចំនួន ២លើក និង​កូរ៉េខាងជើង ចំនួន ១លើក៕

Share.