ក្លិបបាល់ទាត់ Al Nassr ក្រោមការដឹកនាំរបស់លោក Luís Castro បានយកឈ្នះ Al Fateh ក្នុងលទ្ធផល ៥-០ សប្តាហ៍ទី៣ នៃលីគកំពូល ​Saudi Pro League រដូវកាល ២០២៣-២៤ របស់ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីរាត្រីថ្ងៃទី២៥ ឈានចូលព្រឹកថ្ងៃទី២៦ ខែសីហា នៅកីឡដ្ឋាន Prince Abdullah bin Jalawi។

៥គ្រាប់របស់ Al Nassr ស៊ុតបញ្ចូលទីដោយ Cristiano Ronaldo នៅនាទី ៣៨, ៥៥ និង ៩០+៦ Hat-trick ខណ: Sadio Mané ២គ្រាប់នៅនាទី ២៧ និង៨១។

នេះគឺជាការស៊ុត Hat-Trick លើកទី៦៣ក្នុងអាជីពរបស់ខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo នៅអាយុ៣៨ឆ្នាំ និងគ្រាប់ទី១៨ ឱ្យក្រុមបាល់ទាត់ Al Nassr៕

ទស្សនាវីដេអូហាយឡាយ Al Nassr 5-0 Al Fateh ខាងក្រោមនេះ៖

តារាងចំណាត់ថ្នាក់នៅលីគកំពូល ​Saudi Pro League រដូវកាល ២០២៣-២៤ របស់ប្រទេសអារ៉ាប៊ីសាអូឌីត៖

Share.