សប្តាហ៍ទី៤ ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League បានឈានដល់ការប្រកួត ហើយ ដោយនៅរសៀលថ្ងៃទី២៦ ខែសីហា អាយ អេស អាយ ដង្តោសែនជ័យ នឹងបើកទ្វារកីឡដ្ឋាន AIA KMH Park របស់ខ្លួនទទួលក្រុមភ្ញៀវ ព្រះខ័នរាជស្វាយរៀង ដែលការប្រកួតនឹងចាប់ផ្តើមម៉ោង ៦:០០ នាទីល្ងាចនេះ។

មុន​ចាប់​ផ្ដើម​ប្រកួត​នៅ​ល្ងាច​នេះ​មក​ចាប់​អារម្មណ៍កំណត់​ត្រា​សំខាន់​ៗ​មួយ​ចំនួន​កើន​ឡើង​នៅ​សប្ដាហ៍ទី៣៖

  • វិសាខា ជាក្រុម​ឈរ​កំពូល​តារាង ឆ្លងកាត់ ៣ប្រកួត ឈ្នះ៣ ស៊ុតចូលទីកូប្រកួត ១០គ្រាប់ គេស៊ុតចូលវិញ ១គ្រាប់ មាន ៩ពិន្ទុពេញ
  • ភ្នំពេញក្រោន គឺ​ជា​ក្រុម​ដែល​ទទួល​បាន​កាតពិន័យ​ច្រើន​ជាគេ ចំនួន ៨កាត ក្នុងនោះក្រហម១ ក្នុង​ចំណោមកាតសរុប ៥២កាល
  • ឆេង ម៉េង របស់វិសាខា ទទួលបានកាតពិន័យច្រើនជាងគេ ចំនួន ៣កាត ក្រហម១ ក្នុង​ចំណោមកាតសរុប ៥២កាល
  • គិរីវង់សុខសែនជ័យ ជា​ក្រុមដែលទាត់​បាល់ជ្រុង​ច្រើនជាងគេ ចំនួន ១៨លើក ក្នុង​ចំណោម បាល់ជ្រុង​សរុប ១៤៣លើក ទាំង១៤ប្រកួតកន្លងមក
  • ក្រុមចំនួន ៤ទាត់​ចូល​ទីគ្រប់​ការប្រកួត​មាន ព្រៃវែង សរុប១០គ្រាប់ វិសាខា របស់ ១០គ្រាប់ បឹងកេត សរុប ៦គ្រាប់ និង​ព្រះខ័នរាជស្វាយរៀង សរុប ៥គ្រាប់
  • កីឡាករ MARCUS WARREN HABER របស់ព្រះខ័នរាជស្វាយរៀង រកគ្រាប់​បាល់​បាន​ច្រើនជាងគេ ចំនួន ៥គ្រាប់ និងជាប់ Man Of The Matchបាន ៣លើកមុនគេ
  • អ្នកចាំទី វីរ: ដារ៉ា របស់​ព្រះខ័នរាជស្វាយរៀង ដែល​បាន​រក្សា​សំណាញ់​ទី (Clean Sheets) បាន​ ២លើកមុន​គេ ក្នុង​ចំណោម ៧លើក
  • អ្នកគាំទ្រជិត ៣ម៉ឺននាក់ ( ២ ៤៧៣៥នាក់) ចូលទស្សនាការប្រកួតនៅ CPL កីឡដ្ឋានទាំង ១០​នៅ​លីគកំពូលកម្ពុជា ក្នុងចំណោម១៤ប្រកួត គិតត្រឹមសប្តាហ៍ទី៣
  • លោក ឃួន វីរៈ គឺជាអាជ្ញាកណ្តាលដែលចាយកាតច្រើនជាងគេ ពោលគឺ ១៨សន្លឹក ម្នាក់ឯងក្នុងនោះមានកាតក្រហម ១សន្លឹក
  • វិសាខា និងស្វាយរៀង គឺជាក្រុមដែលមិនទាន់ចាញ់សោះ ក្រោយ​ឆ្លង​កាត់​៣ប្រកួត ឈ្នះទាំង៣ប្រកួតដូចគ្នា មាន៩ពិន្ទុក្នុងដៃ
  • គិរីវង់សុខសែនជ័យ ៣ប្រកួត ចាញ់ ២ស្មើ១ មាន ១ពិន្ទុ នៅបាតតារាង ក្នុងសប្តាហ៍ទី៣
  • សម្រាប់ការ​ប្រកួត​នៅថ្ងៃទី២៦-២៧ ខែសីហា ឆ្នាំ២០២៣ ​សប្ដាហ៍ទី៤ នេះ​វិញ មាន​ចំនួន​ ៥គូ​ធ្វើ​ការប្រកួត​ប្រជែង​បន្តដូច​ខាង​ក្រោម៖

កម្មវិធីប្រកួតសប្ដាហ៍ទី៤៖

-ថ្ងៃទី២៦ សីហា៖ អាយ អេស អាយ ដង្កោសែនជ័យ ប៉ះព្រះខ័នរាជ ស្វាយរៀង ហ្វូតបល ក្លិប នៅកីឡដ្ឋាន អេអាយអេ ខេអឹមអេចផាក

-ថ្ងៃទី២៧ សីហា៖ អង្គរថាយហ្គឺរ ប៉ះកងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋាន ហនុមាន
-ថ្ងៃទី២៧ សីហា៖ គិរីវង់សុខសែនជ័យ ប៉ះព្រៃវែង នៅកីឡដ្ឋាន គិរីវង់
-ថ្ងៃទី២៧ សីហា៖ ណាហ្គាវើលដ៍ ប៉ះភ្នំពេញក្រោន កីឡាដ្ឋាន កំពង់ស្ពឺ
-ថ្ងៃទី២៧ សីហា៖ បឹងកេត ប៉ះវិសាខា នៅពហុកីឡដ្ឋានជាតិ អូឡាំពិក

សូមបញ្ជាក់ថា ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ មាន​១០​ក្រុមចូលរួម ​ដោយក្រុមទាំង១០ ប្រើប្រាស់រូបមន្តប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​៣ជុំ ដោយ​ក្រុម​លេខ​១​ដល់​លេខ៤​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ខណៈការប្រកួតរដូវកាល ឆ្នាំ២០២៣-២០២៤ នេះនឹងដំណើរការដល់ខែឧសភា ឆ្នាំ២០២៤៕

Share.