ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League បានឈានដល់ការប្រកួតសប្តាហ៍ទី៤ហើយ ខណៈម្ចាស់ផ្ទះអាយ អេស អាយ ដង្តោសែនជ័យ បន្តចាញ់ក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ២-១ នៅយប់ថ្ងៃទី២៦ ខែសីហា។

លទ្ធផលថ្ងៃទី២៦ ខែសីហា៖

-អាយ អេស អាយ ដង្កោសែនជ័យ ១-២ ព្រះខ័នរាជ ស្វាយរៀង ហ្វូតបល ក្លិប នៅកីឡដ្ឋាន AIA Stadium, KMH Park។

កម្មវិធីប្រកួតថ្ងៃទី២៧ ខែសីហា៖

-អង្គរថាយហ្គឺរ ប៉ះ កងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋាន ហនុមាន ម៉ោង ៣:៤៥នាទីរសៀល
-គិរីវង់សុខសែនជ័យ ប៉ះព្រៃវែង នៅកីឡដ្ឋានគិរីវង់ ម៉ោង ៣:៤៥នាទីរសៀល
-ណាហ្គាវើលដ៍ ប៉ះ ភ្នំពេញក្រោន កីឡាដ្ឋានកំពង់ស្ពឺ ម៉ោង ៦:០០នាទីល្ងាច
-បឹងកេត ប៉ះ វិសាខា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ម៉ោង ៦:០០នាទីល្ងាច។

សូមបញ្ជាក់ថា ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ មាន​១០​ក្រុមចូលរួម ​ដោយក្រុមទាំង១០ ប្រើប្រាស់រូបមន្តប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​៣ជុំ ដោយ​ក្រុម​លេខ​១​ដល់​លេខ៤​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ខណៈការប្រកួតរដូវកាល ឆ្នាំ២០២៣-២០២៤ នេះនឹងដំណើរការដល់ខែឧសភា ឆ្នាំ២០២៤៕

Share.