ក្រុមបាល់ទះនារីវៀតណាម A បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក ព្រឹត្តិការណ៍ប្រកួត​បាល់ទះ​លំដាប់​អន្តរជាតិផ្នែកនារី 2023 VTV International Women’s Volleyball Cup (VTV Cup ឆ្នាំ 2023) ដែល​ប្រទេសខ្លួនធ្វើ​ជា​ម្ចាស់​ផ្ទះ​ ក្រោយ​យក​ឈ្នះក្រុម​នារីវៀតណាម B នៅវគ្គផ្ដាច់​ព្រ័ត្រ នារាត្រី​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣។

សូម​រំលេក​ថា នេះ​គឺ​ជា​លើក​ទី១៧ ហើយ​ដែលព្រឹត្តិការណ៍ប្រកួត​បាល់ទះ​លំដាប់​អន្តរជាតិផ្នែកនារី 2023 VTV International Women’s Volleyball Cup (VTV Cup ឆ្នាំ 2023) បាន​ធ្វើ​ឡើង​។ ដោយ​នៅ​ឆ្នាំ​នេះ​ការ​ប្រកួត​មាន ៦ក្រុម​ចូល​រួម​មក​ពី​ ៥ប្រទេស​មាន ម្ចាស់ផ្ទះវៀតណាម ២ក្រុម (Vietnam 1, Vietnam 2) ហ្វីលីពីន ១ក្រុម (Choco Mucho Flying Titans) ជប៉ុន ១ក្រុម ( Kansai University of Social Welfare) កូរ៉េខាងត្បូង ១ក្រុម (Suwon City) និងអូស្រ្តាលី ១ក្រុម។

ចំណាត់ថ្នាក់ក្រុមទាំង៦ ចូល​រួម​មក​ពី​ ៥ប្រទេស​មានដូចខាងក្រោម៖

-ជើងឯក៖ វៀតណាម A
-លេខ២៖ វៀតណាម B
-លេខ៣៖ ហ្វីលីពីន (ក្រុម Choco Mucho Flying Titans)
-លេខ៤៖ ជប៉ុន (ក្រុមKansai University of Social Welfare)
-លេខ៥៖ អូស្រ្តាលី
-លេខ៦៖ កូរ៉េខាងត្បូង (ក្រុម Suwon City)

រំលឹកថា បន្ទាប់ពីខកខាន​អស់​រយ:ពេល ៣ឆ្នាំចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ដោយ​សារ​តែ​ជំងឺ​រាតត្បាត កូវីដ១៩ ទូទាំងពិភពលោក។ ដោយ​​នៅ​ឆ្នាំ២០២៣ នេះ​ត្រូវ​បាន​ប្រទេស​វៀតណាម រៀប​ចំធ្វើ​ជា​ម្ចាស់​ផ្ទះ ការ​ប្រកួត​បាន​ចាប់​ផ្ដើម​ពី​ថ្ងៃទី១៩ សីហា ដល់ថ្ងៃទី២៦ សីហា ឆ្នាំ២០២៣។

ព្រឹត្តិការណ៍ VTV International Women’s Volleyball Cup គឺជា​ការ​ប្រកួតបាល់​ទះអន្តរ​ជាតិ​សម្រាប់​នារី​ ដែល​ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៤ ប្រារព្ធឡើងជារៀងរាល់ឆ្នាំ។ ខណ:វៀតណាម និង​ជប៉ុន ជា​ក្រុម​ដែល​ឈ្នះ​មេដាយ​មាស ច្រើន​ជាង​គេចំនួន ៥លើក ចិន ចំនួន ៣លើក ថៃ ចំនួន ២លើក និង​កូរ៉េខាងជើង ចំនួន ១លើក៕

Share.