ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League បាន​ឈានដល់​ការប្រកួត សប្ដាហ៍ទី៤​​ហើយ ដោយ ស្វាយរៀង ឈ្នះ ISI ដង្កោសែនជ័យ, កងយោធពលខេមរភូមិន្ទ ឈ្នះអង្គរថាយហ្គឺរ, ព្រៃវែង ឈ្នះគិរីវង់សុខសែនជ័យ, ភ្នំពេញក្រោន ឈ្នះណាហ្គាវើលដ៍, បឹងកេត ឈ្នះវិសាខា និងមានគ្រាប់បាល់​ស៊ុតបញ្ជូល​ទីគ្នាទៅវិញទៅមកចំនួន ២០គ្រាប់។

ខាងក្រោមនេះជាលទ្ធផលប្រកួតថ្ងៃទី២៧ ខែសីហា សប្ដាហ៍ទី៤៖

-អង្គរថាយហ្គឺរ ០-៣ កងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋាន ហនុមាន

-គិរីវង់សុខសែនជ័យ ១-២ ព្រៃវែង នៅកីឡដ្ឋានគិរីវង់

-ណាហ្គាវើលដ៍ ២-៣ ភ្នំពេញក្រោន កីឡាដ្ឋានកំពង់ស្ពឺ

-បឹងកេត ៤-២ វិសាខា នៅពហុកីឡដ្ឋានជាតិអូឡាំពិក

សម្រាប់ លទ្ធផលថ្ងៃទី២៦ ខែសីហា សប្ដាហ៍ទី៤៖ ម្ចាស់ផ្ទះអាយ អេស អាយ ដង្តោសែនជ័យ បន្តចាញ់ក្រុម​ភ្ញៀវ ព្រះ​ខ័នរាជស្វាយរៀងហ្វូតបលក្លិប ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន AIA Stadium, KMH Park។ នាយប់ថ្ងៃទី២៦ ខែសីហា។

សូមបញ្ជាក់ថា ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ មាន​១០​ក្រុមចូលរួម ​ដោយក្រុមទាំង១០ ប្រើប្រាស់រូបមន្តប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​៣ជុំ ដោយ​ក្រុម​លេខ​១​ដល់​លេខ៤​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ខណៈការប្រកួតរដូវកាល ឆ្នាំ២០២៣-២០២៤ នេះនឹងដំណើរការដល់ខែឧសភា ឆ្នាំ២០២៤៕

Share.