ការហាត់យូហ្គា គឺជារបៀបហាត់ប្រាណមួយប្រភេទ ដែលជួយទាំងសុខភាពរាងកាយ និង​សុខភាពផ្លូវចិត្ត។ វាផ្គុំឡើងពីការហាត់ប្រាណខ្យល់ដង្ហើម ការសមាធិ ដែលអាចជួយបន្ធូរអារម្មណ៍ និងមានសារៈប្រយោជន៍សម្រាប់រាងកាយជាច្រើនមុខ។


សូមអានដើម្បីដឹងថា វាមានសារៈប្រយោជនអ្វីខ្លះ៖

  • យូហ្គាអាចធ្វើឲ្យរាងកាយមានចលនាទន់ភ្លន់ រួមទាំងមានប្រយោជន៍ចំពោះសុខភាពបន្តពួជដោយសារការកន្ត្រាក់សាច់ដុំអាងត្រគាកបានល្អ
  • យូហ្គាអាចធ្វើឲ្យអ្នកងាយស្រួលក្នុងការដកដង្ហើម ការសម្រួលអារម្មណ៍ដោយសារការសមាធិ និង ការពត់រាងកាយ
  • យូរហ្គាអាចជួយកាត់បន្ថយស្រ្តេស បំបាត់ភាពតានតឹង
  • ហាត់យូហ្គាអាចជំនួយដល់សុខភាពរាងកាយ ដូចជា​ ជំនួយដល់សុខភាពបេះដូង សម្ពាធឈាមដើរល្អ
  • ហាត់យូហ្គាទៀងទាត់អាចធ្វើឲ្យអ្នកងាយស្រួលក្នុងការគេង និង មិនធ្វើឲ្យរាងកាយលើសទម្ងន់
  • ហាត់យូហ្គាអាចជួយព្យាបាលជម្ងឺសន្លាក់ឆ្អឹង និង រលាកសន្លាក់រុំារ៉ៃ។ល។

បច្ចុប្បន្ននេះកីឡាយូហ្គាត្រូវបានគេស្គាល់ និង អនុវត្តន៍តាមពាសពេញពិភពលោកមិនថានៅប៉ែកអ៊ឺរ៉ុប​ រឺ នៅអាស៊ីនោះទេ។ ជាពិសេសអត្ថប្រយោជន៍ទាំងឡាយរបស់យូហ្គា គឺសំខាន់ណាស់សម្រាប់សុខភាពរបស់មនុស្សទូទៅ។

យោងតាមការសិក្សារបស់អ្នកជំនាញបង្ហាញថា វិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុតក្នុងការធ្វើលំហាត់ប្រាណរបស់យូហ្គា គឺអាស្រ័យលើអារម្មណ៍របស់អ្នកហាត់ ដោយអនុញ្ញាតឲ្យមានការបង្កើននូវការចងចាំ និងការបង្កើនភាពអំណត់ក្នុងខ្លួន។ ជាពិសេសធ្វើអោយយើងមានអារម្មណ៍ប្រសើរជាងមុន ដែលជួយឲ្យយើងផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងទៅនឹងពេលវេលាបច្ចុប្បន្ន ដោយការលើកទឹកចិត្តឲ្យយើងសម្រាក និង បំបាត់ភាពតានតឹងដ៏មានប្រសិទ្ធិភាព៕

ប្រែសម្រួលដោយ៖ ជុំ ពេជ្រវណ្ណារ៉ា 
 
 
Share.