ព្រះ​ខ័នរាជស្វាយរៀងហ្វូតបលក្លិប កំពុងឈរកំពូលរាតាងបណ្ដុះអាសន្ន បន្ទាប់ពីឈ្នះ ISI ដង្កោ​សែន​ជ័យ ២-១ នៅសហ្ដាហ៍ទី៤ កាលពី​ល្ងាចថ្ងៃទី២៦ សីហា ដោយ​ ៤ប្រកួត ឈ្នះទាំង៤ មាន១២ ពិន្ទុពេញ។

លទ្ធផល ៤ប្រកួត​កន្លង​មករបស់​ព្រះ​ខ័នរាជស្វាយរៀង៖

ព្រះ​ខ័នរាជស្វាយរៀង ២-១ ភ្នំពេញក្រោន
កងយោធពលខេមរភូមិន្ទ ០-២ ព្រះ​ខ័នរាជស្វាយរៀង
ព្រះ​ខ័នរាជស្វាយរៀង ១-០ ណាហ្គាវើលដ៍
ISI ដង្កោសែនជ័យ ១-២ ព្រះ​ខ័នរាជស្វាយរៀង

លទ្ធផលប្រកួតថ្ងៃទី២៦ ខែសីហា សប្ដាហ៍ទី៤៖

-អាយ អេស អាយ ដង្តោសែនជ័យ ២-១ ព្រះ​ខ័នរាជស្វាយរៀងហ្វូតបលក្លិប

លទ្ធផលប្រកួតថ្ងៃទី២៧ ខែសីហា សប្ដាហ៍ទី៤៖

-អង្គរថាយហ្គឺរ ០-៣ កងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋាន ហនុមាន
-គិរីវង់សុខសែនជ័យ ១-២ ព្រៃវែង នៅកីឡដ្ឋានគិរីវង់
-ណាហ្គាវើលដ៍ ២-៣ ភ្នំពេញក្រោន កីឡាដ្ឋានកំពង់ស្ពឺ
-បឹងកេត ៤-២ វិសាខា នៅពហុកីឡដ្ឋានជាតិអូឡាំពិក

សូមបញ្ជាក់ថា ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ មាន​១០​ក្រុមចូលរួម ​ដោយក្រុមទាំង១០ ប្រើប្រាស់រូបមន្តប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​៣ជុំ ដោយ​ក្រុម​លេខ​១​ដល់​លេខ៤​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ខណៈការប្រកួតរដូវកាល ឆ្នាំ២០២៣-២០២៤ នេះនឹងដំណើរការដល់ខែឧសភា ឆ្នាំ២០២៤៕

តារាងចំណាត់ថ្នាក់បណ្ដុះអាសន្ន សប្ដាហ៍ទី៤៖

Share.