រូបតំណាង ក្រុមនារីកម្ពុជា

ក្រុម​បាល់ទាត់​នារី​ស៊ុយអែត ឈរនៅលេខ១ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក FIFA Ranking តាមពីក្រោយដោយ ក្រុមនារី​អេស្បាញ អាមេរិក និងអាល្លឺម៉ង។ នេះ​បើ​យោងតាមគេហទំព័រ​របស់​សហព័ន្ធ​បាល់ទាត់អន្តជាតិ FIFA អាប់ដេតចុងក្រោយ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។

ដោយឡែក​សម្រាប់​តារាងចំណាត់ថ្នាក់នារីក្នុងតំបន់​អាស៊ី វិញឃើញថា ក្រុម​ជម្រើស​ជាតិ​នារី​ជប៉ុន​ឈរ​នៅ​លេខ១ អូស្រ្តាលី លេខ២ និងចិន ឈរលេខ៣ ខណៈកម្ពុជា ឈរនៅឆ្ងាយបន្តិចគឺ លេខ​​២២ ក្នុង​តំបន់​អាស៊ី និង​លេខ​១១៨ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក FIFA Ranking ក្នុង​ចំណោម ១៨៦ប្រទេស។

FIFA បានគិតពិន្ទុ សម្រាប់ក្រុមបាល់ទាត់នីមួយៗ ទៅតាមលក្ខណវិនិច្ឆ័យ ដូចជា លទ្ធផល​នៃការ​ប្រកួត​របស់ជម្រើសជាតិនារីឈុតធំ, លទ្ធផលប្រកួតក្នុងដី, ក្រៅដី និង​ទឹក​ដីក​ណ្ដាល, ភាព​ផ្សេង​គ្នា​របស់​គ្រាប់បាល់ និងគ្រាប់បាល់ដែលរកបាន រួមជាមួយលក្ខណៈពិសេស​ផ្សេង​ទៀត។ តារាង​ចំណាត់​ថ្នាក់​នេះ៕

Share.