
ជប៉ុន គ្រងជើងឯកបាល់ទះបុរសក្នុងសាលប្រចាំទ្វីបអាស៊ី Asian Men’s Volleyball Championship 2023ជាលើកទី១០ (១៩៧៥, ១៩៨៣, ១៩៨៧, ១៩៩១, ១៩៩៥, ២០០៥, ២០០៩, ២០១៥, ២០១៧) និងឆ្នាំ២០២៣នេះ ក្រោយឈ្នះអ៊ីរ៉ង់ នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងលទ្ធផល ៣សិតទល់និង០ ខណ:ក្រុមដណ្ដើមលេខ៣ កាតា ឈ្នះចិន ៣-០ កាលពីរាត្រីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅលើកទឹកដីអ៊ីរ៉ង់។
ជ័យជម្នះគ្រងជើងឯកលទ្ធផលវគ្គផ្ដាច់ព្រ័ត្រ ថ្ងៃទី២៥ សីហា៖ ជប៉ុន ៣-០ អ៊ីរ៉ង់ (២៥–២០,២៥–១៨,២៥–១៨) ក្រុមដណ្ដើមលេខ៣ កាតា ៣-០ ចិន (២៥–២៣,២៥–១៩,២៥–១៨)។
ចំណាត់ថ្នាក់លេខ១ ដល់លេខ១៧៖
ជើងឯក៖ ជប៉ុន
លេខ២៖ អ៊ីរ៉ង់
លេខ៣៖ កាតា
លេខ៤៖ ចិន
លេខ៥៖ កូរ៉េខាងត្បូង
លេខ៦៖ ចិនតៃប៉ិ
លេខ៧៖ ប៉ាគីស្ថាន
លេខ៨៖ បារ៉ែន
លេខ៩៖ ឥណ្ឌូណេស៊ី
លេខ១០៖ ថៃ
លេខ១១៖ ឥណ្ឌា
លេខ១២៖ អ៊ីរ៉ាក់
លេខ១៣៖ កាហ្សាក់ស្ថាន
លេខ១៤៖ អាហ្វហ្គានីស្ថាន
លេខ១៥៖ បង់ក្លាដែស
លេខ១៦៖ ហុងកុង
លេខ១៧៖ អ៊ូប៊ែគីស្ថាន

ដោយឡែកសម្រាប់ពានរង្វាន់ឯកត្តជន ដែលឈ្នះមាន៖
កីឡាករ Yūki Ishikawa (JPN) ឈ្នះពា Most Valuable Player

កីឡាករ Ran Takahashi (JPN) និង Raimi Wadidie (QAT) ឈ្នះពាន Best outside spikers


កីឡាករ Amin Esmaeilnejad (IRI) ឈ្នះពា Best opposite spiker

កីឡាករ Mohammad Taher Vadi (IRI) ឈ្នះពា Best setter

កីឡាករ Belal Nabel Abunabot (QAT) និង Taishi Onodera (JPN) ឈ្នះពាន Best middle blockers


កីឡាករ Yang Yiming (CHN) ឈ្នះពាន Best libero

ការប្រកួតនេះមានក្រុមចូលរួមចំនួន១៧ក្រុម មកពីតំបន់នានាក្នុងទ្វីប បន្ទាប់ពីការដកខ្លួន ដោយក្នុងនោះមាន៖ ពូល A៖ ហុងកុង, អ៊ីរ៉ង់, អ៊ីរ៉ាក់ ពូល B៖ ជប៉ុន, ថៃ, អ៊ូប៊ែគីស្ថាន ពូល C៖ ចិន, ឥណ្ឌូណេស៊ី, កាហ្សាក់ស្ថាន ពូល D៖ ប៉ារ៉ែន និងតៃវ៉ាន់ ពូល E៖ អាហ្វហ្គានីស្ថាន , ឥណ្ឌា, កាតារ ពូល F៖ បង់ក្លាដេស, ប៉ាគីស្ថាន និងកូរ៉េខាងត្បូង។
ពានរង្វាន់នេះបានកំណត់ថាក្រុមដែលចូលរួមនេះគឺមាន១ក្រុមជាប្រទេសម្ចាស់ផ្ទះ ហើយ១០ក្រុមជាសមាជិកកាលពីឆ្នាំចាស់ និង៥ក្រុមជាប្រទេសដែលខ្លាំងនៅតំបន់ក្នុងទ្វីបអាស៊ី។ នេះជាលើកទី៥ហើយដែលអ៊ីរ៉ង់ រៀបចំធ្វើជាម្ចាស់ផ្ទះ កម្រិតទ្វីប ខណៈ៤លើកកន្លងទៅធ្វើនៅទីក្រុង Tehranនិងលើកទី៥នេះធ្វើនៅទីក្រុង Urmia ចាប់ពីថ្ងៃទី១៩ដល់២៦ខែសីហា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា តាំងពីរៀបចំដំបូងក្នុងឆ្នាំ១៩៧៥មក ប្រទេសជប៉ុន ជាអ្នកឈ្នះពានរង្វាន់នេះច្រើនជាងគេគឺរហូតដល់១០លើក គិតទាំងឆ្នាំ២០២៣នេះ ខណៈកូរ៉េខាងត្បូង និងអ៊ីរ៉ង់ ឈ្នះម្នាក់៤លើកស្មើគ្នា ចិនឈ្នះបាន៣លើក និងអូស្រ្តាលី ឈ្នះបាន១លើក។ ចំណែកប្រទេសតំបន់អាស៊ានចំនួន៣ធ្លាប់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការន៍កម្រិតទ្វីបនេះ ដោយថៃ ធ្វើឡើងនៅឆ្នាំ១៩៩៣និង២០០៥ ឥណ្ឌូណេស៊ី នៅឆ្នាំ២០០៧ និង២០១៧ និងហ្វីលីពីន នៅឆ្នាំ២០០៩៕

