មិនទាន់ចប់នោះទេ រឿងអតីតប្រធានសហព័ន្ធបាល់ទាត់របស់អេស៉្បាញ ត្រូវពិន័យរឿងថើប​មាត់កីឡាការិនីរបស់ខ្លួន ក្រោយឈ្នះ World Cup កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។

ក្រោយចប់ការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ អំឡុងពេលនៃវិធីប្រគល់ពានរង្វាន់ជូនដល់​ក្រុមជម្រើសជាតិ​នារី​អេ​ស៉្បាញ់​ លោក Luis Rubiales ដែលត្រូវបានគេស្គាល់ថា ជាប្រធានសហព័ន្ធបាល់​ទាត់នៃប្រទេស​អេស៉្បាញ់ បានថើបមាត់កីឡាការនី Jenni Hermoso ដែលនាងគេកីឡាការនីម្នាក់ក្នុង​ជូក្រុមជម្រើសជាតិ​អេស៉្បាញ់។

ដោយឡែកកាលពីថ្ងៃទី២២​ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ លោក Luis Rubiales បានប្រកាសសូម​ទោសជា​សារធារណៈ ដែលលោកបានព្រព្រឹត្តទង្វើមួយនេះ កាលពីពេលកន្លងទៅ

យ៉ាងណាមិញ លោក Rubiales មានវ័យ ៤៦ឆ្នាំ បានសំរាចលាលែងពីតំណែងជាប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កាលពីចុងសប្តាហ៍កន្លងទៅរួចហើយ ប៉ុន្តែថ្មីៗនេះសហព័ន្ធបាល់ទាត់អន្តជាតិដែលហៅកាត់ថា FIFA បានបើកដំណើរការនីតិវិធីវិន័យលើលោក Rubiales កាលពីថ្ងៃសុក្រ កន្លងទៅ ​ជុំវិញ​រឿងហេតុ​ជា​មួយ​កីឡាការិនី Jenni Hermoso។

Share.