កីឡាករ DE OLIVEIRA BASTOS JONATA របស់វិសាខា និង MARCUS WARREN HABER របស់ព្រះ​ខ័នរាជ​ស្វាយរៀង គឺ​ជា​កីឡាករ​ដែលជាប់​ក្នុង​តំណែង​រក​គ្រាប់​បាល់​បាន​គ្រប់​ការ​ប្រកួត ដោយ​ឆ្លង​កាត់​៤ប្រកួត​ដូច​គ្នា​កន្លង​មក បញ្ចប់​សប្ដាហ៍ទី៤ នៃពានរង្វាន់ Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤។

គ្រាប់បាល់រកបានដោយកីឡាករ MARCUS WARREN HABER របស់ព្រះ​ខ័នរាជ​ស្វាយរៀង​ហ្វូត​បល​ក្លិប ក្រោមការដឹកនាំរបស់​លោក Pep Muñoz សញ្ជាតិអេស្បាញ ឆ្លងកាត់ ៤ប្រកួត​កន្លង​មក ឈ្នះទាំង៤ប្រកួត បច្ចុប្បន្ន​ ឈរ​កំពូលរាតាងបណ្ដុះអាសន្ន មាន​១២ ពិន្ទុ។

-ឈ្នះ​ភ្នំពេញ​ក្រោន ២-១ (រកបាន២គ្រាប់​នាទី​៤៨ និង ៩០+៣)

-ឈ្នះកងយោធពលខេមរភូមិន្ទ ២-០ (រកបាន​២គ្រាប់​នាទី៦និង១៣)

-ឈ្នះ​ណាហ្គា​វើលដ៍ ១-០ (រកបាន ១គ្រាប់នាទី៨០)

-ឈ្នះ ISI ដង្កោ​សែន​ជ័យ ២-១ (រកបាន១គ្រាប់នាទី៨៨)

Marcus Haber ក៏ជាទទួល​បាន Man Of The Match ចំនួន ៣ដងម្នាក់ឯង។

គ្រាប់បាល់រកបានដោយកីឡាករ DE OLIVEIRA BASTOS JONATA របស់ក្លិបបាល់ទាត់វិសាខា ក្រោមការដឹកនាំរបស់លោក Simon McMenemy សញ្ជាតិស្កុតឡេន ឆ្លង​កាត់ ៤ប្រកួតកន្លង​មក​ឈ្នះ ៣ប្រកួត ចាញ់១ បច្ចុប្បន្នវិសាខា ឈរចំណាត់ថ្នាក់២ មាន ៩ពិន្ទុ។

-ឈ្នះគិរីវង់សុខសែនជ័យ ២-០ (រកបាន១គ្រាប់ទាត់​បាល់ពិន័យ​១១​ម៉ែត្រ​ នាទី៣៥)

-ឈ្នះ​ណា​ហ្គាវើលដ៍ ៤-១ (រកបាន១គ្រាប់នាទី២០)

-ឈ្នះ ISI ដង្កោសែនជ័យ ៤-០ (រកបាន ២គ្រាប់​នាទី​៣២ និងបាល់ពិន័យ១១ម៉ែត្រនាតី៦៩)

-ចាញ់បឹងកេត ៤-២ (ទាត់​បាល់​ពិន័យ​១១ម៉ែត្រ នាទី៣០)

សូមបញ្ជាក់ថា ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ មាន​១០​ក្រុមចូលរួម ​ដោយក្រុមទាំង១០ ប្រើប្រាស់រូបមន្តប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​៣ជុំ ដោយ​ក្រុម​លេខ​១​ដល់​លេខ៤​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ខណៈការប្រកួតរដូវកាល ឆ្នាំ២០២៣-២០២៤ នេះនឹងដំណើរការដល់ខែឧសភា ឆ្នាំ២០២៤៕

លទ្ធផលប្រកួតសប្ដាហ៍ទី៤៖

តារាងចំណាត់ថ្នាក់បណ្ដុះអាសន្ន សប្ដាហ៍ទី៤៖

Share.