ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (ថ្នាក់ខេត្ត) លើកទិ១៧ ឆ្នាំ២០២៣-២៤ បានឈានដល់ការប្រកួតក្នុងសប្តាហ៍ទី១៨ ហើយ ខណៈនៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នេះមានការប្រកួតចំនួន ៣គូ នឹងប៉ះគ្នានៅ៣ទីលានផ្សេងគ្នា។

កម្មវិធីការប្រកួតថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣
-យុវជន ខេត្តបាតដំបង ប៉ះ ខេត្តឧត្តរមានជ័យ នៅទីលានសាលាបឋមសិក្សា តាក្រាម ម៉ោង ៣ៈ៣០នាទីរសៀល
-ឈើតុំខេត្តពោធិ៍សាត់ ប៉ះ ខេត្តបន្ទាយមានជ័យ នៅទីលានឈើតុំ ម៉ោង ៣ៈ៣០នាទីរសៀល
-ព្រះវិហារ អេហ្វស៊ី ប៉ះ ខេត្តរតនគិរី នៅទីលានខេត្តព្រះវិហារ ម៉ោង ៣ៈ៣០នាទីរសៀល

សូមជម្រាបថា ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលនឹងបិទបញ្ចប់ជាផ្លូវការនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ខណៈការប្រកួតវគ្គ ៨ក្រុមចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទី៥ ខែកញ្ញា ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមឈ្នះនឹងឡើងទៅវគ្គ ៤ក្រុមចុងក្រោយ ខណៈការប្រកួតវគ្គ៤ក្រុម ជើងទី១នឹងធ្វើឡើងនៅថ្ងៃទី២០ ខែកញ្ញា និងជើងទី២នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ រួចបន្តយកក្រុមឈ្នះ ២ក្រុមទៅជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ ដែលនឹងគ្រោងធ្វើឡើងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ខាងមុខ។

សូមជម្រាបថា ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ក ឆ្នាំ២០២៣-២០២៤ មាន ២០ក្រុមចូលរួមប្រកួតតំណាងរាជធានីខេត្ត បែងចែកជា៤ពូល ក្នុង១ពូលមាន៥ក្រុមបានចាប់ផ្តើមការប្រកួតនៅថ្ងៃទី២៨​ ខែមិនា ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕

Share.