ភ្នំពេញក្រោន នឹង​ត្រូវ​ជួប​ជា​មួយ​កងយោធពលខេមរភូមិន្ទ ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ ប្រកួត​សប្ដាហ៍ទី៣ វេលាម៉ោង ៦:០០នាទីល្ងាច នៅកីឡដ្ឋាន ស្មាត អ.អេស.អិន។

ក្រុម​ទាំង​២​ទើប​បាន​ប្រកួត​សម្រាប់​សប្ដាហ៍ទី៣ នេះដែរ ដោយ​សារ​ក្រុមភ្នំពេញក្រោន មាន​ភារកិច្ច​ត្រូវ​ប្រកួត​ក្នុងពានរង្វាន់ AFC Cup នៅប្រទេសសិង្ហបុរី កាល​ពី​ថ្ងៃទី២៣ សីហា ជាហេតុនាំ ឱ្យក្លិប​បាល់​ទាត់​កងយ​កង​យោធ​ពល​ខេមរភូមិន្ទ ត្រូវសម្រាកដូចគ្នា នៅក្នុងសប្តាហ៍ទី៣។

គ្រូបង្វឹកភ្នំពេញក្រោន លោក​ Oleg Starynskyi និយាយថា៖ «សមាគមកីឡាបាល់ទាត់ ខ.ភ.ម គឺជា​ក្រុម​ដែល​ល្អ ជាក្រុមដែលខ្លាំង ពួកគេមានការប្រកួតប្រជែងខ្ពស់ សម្រាប់​ឆ្នាំ​នេះ​ពួក​គេ​មាន​ក្រុម​មួយ​ដែលថ្មី បើយើងប្រៀបធៀបជាមួយរដូវកាលមុន និងការប្រកួតលីគខាប់ ពួក​គេ​កំពុង​តែ​ស្វែង​រក​ទម្រង់​លេង​របស់ខ្លួន ពួកគេធ្វើមិនបានល្អក្នុងការប្រកួតដំបូង តែការប្រកួតបន្តបន្ទាប់ធ្វើបានល្អ»។

ដោយឡែក​សម្រាប់​លោក ភា សុភ័ត្ត្រា គ្រូបង្គោលTiffy Army FC បាន​និយាយថា៖ «ខ្ញុំពិត​ជា​មាន​មោទនភាព​ ដែល​បាន​ជួប​ក្រុម​ខ្លាំង​ដូច​ជាភ្នំពេ​ញ​ក្រោន ដែល​បាន​ឆ្លង​ទៅ​ដល់​វគ្គ​ចែក​ពូល​នៃពាន​រង្វាន់ AFC Cup ងាក​មក​ក្រុម​ទាំង​ហាក់​មាន​ការ​រវល់​ដូច​គ្នា​ដោយ Tiffy Army ក៏​ទើប​តែ​ត្រឡប់​មក​ពី​សៀម​រាង ជួប​អង្គរថាហ្គឺរ មាន​ពេល​ហ្វឹកហាត់​តែ១ថ្ងៃ ចំណែក​ភ្នំពេញ​ក្រោន​ក៏​ដូច​គ្នា​ទើប​ប្រកួត​ចប់ AFC Cup ក៏ដូច​ជា​ជួប​ណាហ្គាវើលដ៍»។

ពានរង្វាន់​លីគ​កំពូល​កម្ពុជា បាន​ឈាន​ដល់​សប្ដាហ៍ទី ៤ហើយ ដោយ​​ព្រះ​ខ័នរាជ​ស្វាយរៀង​ហ្វូត​បល​ក្លិប កំពុងឈរកំពូលរាតាងបណ្ដុះអាសន្ន បន្ទាប់ពីឈ្នះ ISI ដង្កោ​សែន​ជ័យ ២-១ នៅ​សហ្ដាហ៍ទី៤ កាលពី​ល្ងាចថ្ងៃទី២៦ សីហា ដោយ​ ៤ប្រកួត ឈ្នះទាំង៤ មាន១២ ពិន្ទុពេញ៕

Share.