ភ្នំពេញក្រោន បាន​យក​ឈ្នះ​កងយោធពលខេមរភូមិន្ទ ក្នុងលទ្ធផល ១ទល់និង០ សម្រាប់​ការ​ប្រកួត​នៅ​សប្ដាហ៍ទី៣ នៃ​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ ល្ងាចថ្ងៃទី៣០ សីហា នៅ​កីឡ​ដ្ឋាន ស្មាត អ.អេស.អិន។

ក្រុម​ទាំង ២​ទើប​បាន​ប្រកួត​សម្រាប់​សប្ដាហ៍ទី៣ នេះដែរ ដោយ​សារ​ក្រុមភ្នំពេញក្រោន មាន​ភារកិច្ច​ត្រូវ​ប្រកួត​ក្នុងពានរង្វាន់ AFC Cup នៅប្រទេសសិង្ហបុរី កាល​ពី​ថ្ងៃទី២៣ សីហា ជាហេតុនាំ ឱ្យក្លិប​បាល់​ទាត់​កងយ​កង​យោធ​ពល​ខេមរភូមិន្ទ ត្រូវសម្រាកដូចគ្នា នៅក្នុងសប្តាហ៍ទី៣។

ខណ:ការពាន​រង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ បាន​ឈាន​ដល់សប្ដាហ៍ទី៤ហើយ និងបានបញ្ចប់កាលពីថ្ងៃទី២៧ ខែសីហា លទ្ធផល​មាន​ដូច​ខាង​ក្រោម៖

-អង្គរថាយហ្គឺរ ០-៣ កងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋាន ហនុមាន
-គិរីវង់សុខសែនជ័យ ១-២ ព្រៃវែង នៅកីឡដ្ឋានគិរីវង់
-ណាហ្គាវើលដ៍ ២-៣ ភ្នំពេញក្រោន កីឡាដ្ឋានកំពង់ស្ពឺ
-បឹងកេត ៤-២ វិសាខា នៅពហុកីឡដ្ឋានជាតិអូឡាំពិក

លទ្ធផលប្រកួតថ្ងៃទី២៦ ខែសីហា សប្ដាហ៍ទី៤៖

-អាយ អេស អាយ ដង្តោសែនជ័យ ១-២ ព្រះ​ខ័នរាជស្វាយរៀងហ្វូតបលក្លិប

ពានរង្វាន់​លីគ​កំពូល​កម្ពុជា បាន​ឈាន​ដល់​សប្ដាហ៍ទី ៤ហើយ ដោយ​​ព្រះ​ខ័នរាជ​ស្វាយរៀង​ហ្វូត​បល​ក្លិប កំពុងឈរកំពូលរាតាងបណ្ដុះអាសន្ន បន្ទាប់ពីឈ្នះ ISI ដង្កោ​សែន​ជ័យ ២-១ នៅ​សហ្ដាហ៍ទី៤ កាលពី​ល្ងាចថ្ងៃទី២៦ សីហា ដោយ​ ៤ប្រកួត ឈ្នះទាំង៤ មាន១២ ពិន្ទុពេញ៕

Share.