ប្រទេស​ថៃ កំពុង​រៀប​ចំធ្វើ​ម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួត​​បាល់ទះ​ជើង​ឯកផ្នែកនារី​ប្រចាំ​ទ្វីប​អាស៊ី 2023 Asian Women’s Volleyball Championship ដែល​មាន​ការ​ចូល​រួម​ចំនួន ១៤ប្រទេស ធ្វើឡើង​នៅក្នុង​ខេត្ត
នគររាជសីមា ចាប់​ផ្ដើម​ប្រកួត​ពី​ថ្ងៃទី៣០ ខែសីហា រហូត​ដល់​ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣។

១៤ក្រុមដែលចូលរួមបាន​បែង​ចែក​ជា ៤ពូលមាន៖

ពូល A៖ ថៃ, អូស្ត្រាលី និងម៉ូហ្គោលី
ពូល B៖ ជប៉ុន, អ៊ីរ៉ង់ និងឥណ្ឌា
ពូល C៖ កូរ៉េខាងត្បូង, ចិនតៃប៉ិ, វៀតណាម និងអ៊ូសបេគីស្ថាន
ពូល D៖ ចិន, កាហ្សាក់ស្ថាន, ហុងកុង និងហ្វីលីពីន

លទ្ធផលប្រកួតថ្ងៃទី៣០ សីហា៖

អូស្ត្រាលី ០-៣ ថៃ
ឥណ្ឌា ០-៣ ជប៉ុន
វៀតណាម ៣-២ កូរ៉េខាងត្បូង
ចិនតៃប៉ិ ៣-០ អ៊ូសបេគីស្ថាន
ហុងកុង ០-៣ ចិន
កាហ្សាក់ស្ថា ៣-២ ហ្វីលីពីន

កម្មវិធីប្រកួតថ្ងៃទី៣១ សីហា ចាប់ផ្តើមពីម៉ោង១២ថ្ងៃត្រង់នេះ៖

ម៉ូហ្គោលី ប៉ះអូស្ត្រាលី ម៉ោង១២:០០នាទីថ្ងៃត្រង់
អ៊ីរ៉ង់ ប៉ះឥណ្ឌា ម៉ោង ០៣:០០នាទីរសៀល
កូរ៉េខាងត្បូង ប៉ះចិនតៃប៉ិ
វៀតណាម ប៉ះអ៊ូសបេគីស្ថាន ម៉ោង ០៦:០០នាទីល្ងាច
កាហ្សាក់ស្ថាន ប៉ះហុងកុង ម៉ោង ១២:០០នាទីថ្ងៃត្រង់
ហ្វីលីពីន ប៉ះចិន ម៉ោង ០៣:០០នាទីរសៀល

ដោយឡែកសម្រាប់​ផ្នែកបុរស់ទើបបញ្ចប់កាលពីថ្ងៃទី២៦ សីហានេះ ជប៉ុ​នបានគ្រងជើង​ឯក​បាល់ទះ​បុរស​ក្នុង​សាល​ប្រចាំ​ទ្វីប​អាស៊ី Asian Men’s Volleyball Championship 2023 ជា​លើកទី១០ (១៩៧៥, ១៩៨៣, ១៩៨៧, ១៩៩១, ១៩៩៥, ២០០៥, ២០០៩, ២០១៥, ២០១៧) និងឆ្នាំ២០២៣នេះ ក្រោយ​ឈ្នះអ៊ីរ៉ង់ នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ ក្នុង​លទ្ធផល ៣សិតទល់និង០។

សម្រាប់​ការ​ប្រកួត​​បាល់ទះ​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ីនេះ​ដែរ ២​ក្រុម​ដែល​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​នេះ និងលេខ៣ នឹង​មាន​ឈ្មោះ​ចេញ​ទៅ​ប្រកួត​ក្នុង​ពានរង្វាន់​ជើង​ឯក​ពិភពលោក 2025 FIVB Volleyball Women’s World Championship ។

ពានរង្វាន់​បាល់ទះ​ជើង​ឯក​ប្រចាំ​ទ្វីប​សម្រាប់​នារី នេះ​​រៀបចំ​រាល់​៤ឆ្នាំ​ម្តង ដោយ​ធ្វើ​ឡើង​ចាប់​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ១៩៨៧ ទើប​ចាប់​ផ្ដើម​រៀបចំ ២ឆ្នាំម្ដង ដោយ​ក្រុម​មាន​ក្រុម​ចូលរួម​ទាំង​តំបន់​អាស៊ី​​និង​ដែន​កោះ​មួយ​ចំនួន​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ហើយ​ចិន ឈ្នះ​​ជើង​ឯក​បាន​ច្រើន​ជាង​គេ​គឺ​រហូត​ដល់​១៣​លើក (១៩៧៩, ១៩៨៧, ១៩៨៩, ១៩៩១, ១៩៩៣, ១៩៩៥, ១៩៩៧, ១៩៩៩, ២០០១, ២០០៣, ២០០៥, ២០១១, ២០១៥) ជប៉ុន ចំនួន ៥លើក (១៩៧៥, ១៩៨៣, ២០០៧, ២០១៧, ២០១៩) និងថៃ ចំនួន ២លើក (២០០៩, ២០១៣)៕

ក្រុមបាល់ទះនារីចិន
Share.