ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League បានបញ្ជប់ការប្រកួតសប្តាហ៍ទី៤ ហើយ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ក្នុងនោះឃើញថា កាតដែលចេញពីហោបៅពីសំណាក់អាជ្ញាកណ្តាល កើនឡើងដល់ ៧៥សន្លឹក ខណៈក្រុមភ្នំពេញក្រោន និងបឹងកេត គឺជាក្រុមដែលទទួលពិន័យកាត លើសពី ១០សន្លឹកមុនគេ​គិតត្រឹមសប្តាហ៍ទី៤។

ខាងក្រោមនេះជាចំនួនកាតដែលក្រុមទាំងអស់ទទួលបាន៖
១. ភ្នំពេញក្រោន ទទួលបាន ១២សន្លឹក មានក្រហម១សន្លឹក
២. បឹងកេត ទទួលបាន ១២ សន្លឹក គ្មានកាតក្រហម
៣. ព្រៃវែង ទទួលបាន ៩សន្លឹក គ្មានកាតក្រហម
៤. ណាហ្គាវើលដ៍ ទទួលបាន ៨សន្លឹក គ្មានកាតក្រហម
៥. វិសាខា ទទួលបាន ៧សន្លឹក មានកាតក្រហម ២សន្លឹក
៦. ព្រះខ័នរាជស្វាយរៀង ទទួលបាន ៦សន្លឹក គ្មានកាតក្រហម
៧. អង្គរថាយហ្គឺរ ទទួលបាន ៦សន្លឹក គ្មានកាតក្រហម
៨. អាយ អេស អាយ ដង្កោរសែន ជ័យ ទទួលបាន ៦សន្លឹក គ្មានកាតក្រហម
៩. គិរីវង់សុខសែនជ័យ ទទួលបាន ៥សន្លឹក គ្មានកាតក្រហម
១០. កងយោធពលខេមរភូមិន្ទ ទទួលបាន ៤សន្លឹក គ្មានកាតក្រហម។

លទ្ធផលការប្រកួតសប្តាហ៍ទី៤

គួរឱ្យដឹងថា ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ មាន​១០​ក្រុមចូលរួម ​ដោយក្រុមទាំង១០ ប្រើប្រាស់រូបមន្តប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​៣ជុំ ដោយ​ក្រុម​លេខ​១​ដល់​លេខ៤​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ខណៈការប្រកួតរដូវកាល ឆ្នាំ២០២៣-២០២៤ នេះនឹងដំណើរការដល់ខែឧសភា ឆ្នាំ២០២៤៕

Share.