សិល្បៈ​អន្តរជាតិ​៖ ​កំពុង​តែ​ក្លាយ​ជា​ដំណឹង​ក្ដៅ​និង​មាន​​ការ​តាម​ដាន​ជា​ពិសេស​ ព្រម​ទាំង​ទន្ទឹង​ចង់​ដឹង​ចម្លើយ​ចេញពី​បបូរ​មាត់​របស់​តារា​ទាំង​ពីរ​ដួង​ គឺទាំង​ Jes និង​ Vill តើ​ចំណង​ស្នេហ៍​អ្នក​ទាំង​ពីរ​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​ក្រោយ​ធ្លាយ​ដំណឹង​ចចាមអារ៉ាម​បែកបាក់​ ចំណែក​ឯ​ភាគី​ខាង​ប្រុស​ក៏​នបង្ហាញ​ភាព​ស្និតស្នាល​ជាមួយ​នឹង​ Lady Prang ជា​ពិសេស​ថែម​ទៀត​។

​ទីបំផុត​ កំលោះ​ jes jespipat ​បាន​​ចេញ​មក​​ទម្លាយ​ខ្ទេច​គ្មាន​សល់​ថា​ខ្លួន​និង​អតីត​មិត្ត​ស្រី​ Vill Wannarot បាន​ចែក​ផ្លូវ​គ្នា​ដើរ​ហើយ​ ក្រោយ​បាន​សេព​គប់​គ្នា​រយៈ​ពេល​៤​ឆ្នាំ​ ប៉ុន្តែ​បុរស​សង្ហា​តារា​សម្ដែង​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ ONE HD ​រូប​នេះ​អះអាង​ថា​ដៃ​គូសម្ដែងរបស់ខ្លួន​គឺ Lady Prang មិន​មែន​ជា​បាតដៃ​ទី៣​ ដែលធ្វើ​ឱ្យស្នេហា​របស់​ខ្លួន​ដើរ​ដល់​ផ្លូវ​បញ្ចប់​នោះ​ដែរ​ ចំណែក​មូលហេតុ​ដែល​នាំ​ឱ្យ​អ្នក​ទាំង​ពីរ​ដក​ឃ្លា​មិន​បន្ត​ទៅ​មុខ​នោះ​ ​ព្រោះ​តែ​បញ្ហា​មិន​យល់​ចិត្ត​គ្នា​មួយ​ចំនួន​ ហើយ​បើ​ទោះ​ជា​ព្យាយាម​សម្រុះសម្រួល​គ្នា​ក្ដី​ក៏​នៅ​តែ​មិន​បាន​សម្រេច​។ លោក​បានបញ្ជាក់​ដែរ​ថា​ រវាង​អ្នក​ទាំង​ពីរ​ មិនមាន​អ្នក​ណា​ម្នាក់​សុំ​បែក​នោះ​ទេ​ តែ​ជា​ការ​ជជែក​គ្នា​ច្រើន​ជាង​។

Jes បាន​បង្ហើប​ប្រាប់​អ្នក​សារព័ត៌មាន​ ​ថា​ «ទំនាក់ទំនងជាមួយ​ Vill បាន​បញ្ចប់​ហើយ យើង​បែក​គ្នា​មួយ​រយៈ​ហើយ​ ព្យាយាម​សម្រុះសម្រួល​គ្នា​ដែរ​ ពួកយើង​បាន​ព្យាយាម​សម្រុះ​សម្រួល​គ្នា​ មិនមែន​ដោយ​សារ​ Lady Prang នោះ​ទេ​ នោះ​វា​គ្រាន់​តែ​ជា​ការ​ផ្សាយពាណិជ្ជកម្ម​រឿង​ប៉ុណ្ណោះ​ ខ្ញុំ​បាន​សុំ​ទោស​ Prang ហើយ ព្រោះ​នាង​រងប៉ះពាល់​ខ្លាំង​ រឿង​ដែល​កើត​ឡើង​នោះ​មិនមែន​ជា​ការ​ពិត​ទេ​ ខ្ញុំ​និង​ Prang គឺជា​មិត្តភក្ដិ មិន​អា​ចវិវត្តន៍​ទៅ​ជា​អ្វី​ផ្សេង​ទេ ខ្ញុំ​គោរព​ការ​សម្រេចចិត្ត​របស់​មនុស្ស​ម្នាក់ សុំទោស​អ្នក​គាំទ្រ​ដែល​រង់ចាំ​អបអរ​គូ​ពួក​ខ្ញុំ​»

ជាមួយ​គ្នា​នោះ​ Jes បាន​បន្ថែម​ទៀត​ថា​ ៖ «ខ្ញុំ​គិត​ថា​យើង​គួរ​តែ​ចេញ​មក​ធ្វើ​អ្វី​ឱ្យ​ច្បាស់លាស់​ព្រោះ​មនុស្ស​ជុំវិញ​ខ្លួន​ត្រូវ​គេ​តាមសួរ​ និង​ក្ដៅ​ក្រហាយ​ដោយសារ​ខ្ញុំ​ ខ្ញុំ​នៅ​ស្រលាញ់​នាង​ តែ​បើ​យើង​​បន្ត​នៅ​ក្នុង​ឋានៈ​ជា​គូស្នេហ៍​ នឹងធ្វើ​ឱ្យ​យើង​ហត់​ទាំងពីរ​នាក់​ នាង​ជា​មនុស្ស​ល្អ​ ហើយ​ល្អជាមួយ​នឹង​ខ្ញុំ​ណាស់​ មិន​ដឹង​ថា​តទៅមុខ​ទំនាក់​ទំនង​​ពួកយើង​នឹង​ជា​យ៉ាង​ណា​ អាច​ត្រលប់​មក​សេពគប់​គ្នា​ឬអត់ទេ? ខ្ញុំ​ខូចចិត្ត​ដែល​យើង​អត់​មាន​អ្នក​ណា​ធ្វើ​ខុស​ យើង​គ្រាន់​តែ​ឃ្លាត​ឆ្ងាយ​ពីគ្នា​ យើង​រក​ចំណុច​រួម​គ្នា​មិន​បាន​ នៅ​មិន​ទាន់​បាន​ជជែក​ជាមួយ​ Vill មិន​ទាន់​បាន​ផ្ញើសារ​ទៅ​និយាយ​គ្នា​ទេ​»។

បើ​សិន​ជា​មាន​ការងារ​ត្រូវ​ធ្វើ​រួម​អត់​បញ្ហា​​តែ​មិន​ដឹង​ថា​នាង​នៅ​ចង់​រួម​ការងារ​ជាមួយ​ខ្ញុំ​ឬអត់? ខ្ញុំ​ចង់ឱ្យ​នាង​សប្បាយ​ចិត្ត​ច្រើន​ជាង​ អរគុណ​អ្នក​គ្រប់​គ្នា​ដែល​បារម្ភ​។ ខ្ញុំ​បង្ហោះ​រូប​ជាមួយ​នឹង​ Prang គឺ​ដើម្បី​ផ្សព្វផ្សាយ​រឿង​ដែល​យើង​សម្ដែង​ប៉ុណ្ណោះ​ ខ្ញុំ​សូម​អះអាង​ថា​ខ្ញុំ​បង្ហោះ​​រូប​ជាមួយគ្នា​ធម្មតា​ប៉ុណ្ណោះ​ព្រោះ​ជា​ការងារ​របស់​យើង​គ្រប់​គ្នា​ ខ្ញុំ​មិន​ចង់​ឱ្យ​ការ​ផ្សព្វផ្សាយ​រឿង​ត្រូវ​ព្យួរ​ចោល​ដោយសារ​តែ​បញ្ហា​ផ្ទាល់​ខ្លួន​ ខ្ញុំ​គិត​ថា​ខ្ញុំ​បរិសុទ្ធ​ ដូច្នេះ​ខ្ញុំ​បង្ហោះ​រូប​ជាមួយ​ Prang បើ​អត់​បង្ហោះ​រូប​ជាមួយ​គ្នា​ ​ខ្ញុំ​គិត​ថា​មើល​ទៅ​ទើប​​មិន​បរិសុទ្ធ​ចិត្ត​ជាង​»​៕

Share.