ខ្សែការពាររបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន គឺកីឡាករ Soe Moe Kyaw ត្រូវបានក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ឈុតធំកោះហៅ ត្រៀមសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិនៅថ្ងៃ FIFA Day ទល់នឹងក្រុមជម្រើសជាតិនេប៉ាល់ ចំនួន២ប្រកួត។

  • ៨ កញ្ញា មីយ៉ាន់ម៉ា ប៉ះ នេប៉ាល់ នៅកីឡដ្ឋាន Thuwunna 
  • ១១ កញ្ញា មីយ៉ាន់ម៉ា ប៉ះ នេប៉ាល់ នៅកីឡដ្ឋាន Thuwunna។

កីឡាករ Soe Moe Kyaw កើតនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៩ បច្ចុប្បន្នមានអាយុ ២៤ឆ្នាំ កម្ពស់ ១.៨៦ម៉ែត្រ លេងតំណែងជាខ្សែការពារកណ្តាល ផ្លាស់ពី Kasetsart F.C លីគទី២ របស់ប្រទេសថៃ។

រូបគេជាកីឡាករជម្រើសជាតិមីយ៉ាន់ម៉ា ចាប់ពីឈុតយុវជន U-17, U20 , U23 និងឈុតធំ ចន្លោះពីឆ្នាំ ២០១៧ រហូតដល់បច្ចុប្បន្ននេះនៅឆ្នាំ ២០២៣។

ចំពោះកីឡាករ Soe Moe Kyaw គឺជាកីឡាករមីយ៉ាន់ម៉ាទី២ ផ្លាស់មកកាន់លីគកំពូលកម្ពុជា បន្ទាប់ពីកីឡាករ THIHA SAW របស់ព្រៃវែង។

ខណ:កីឡាករបរទេសទី១នៅលីគកំពូលកម្ពុជា ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិខ្លួន Pocholo Bugas ត្រូវបានជ្រើសរើសជាប់ជាជម្រើសជាតិហ្វីលីពីន អាយុក្រោម ២៣ឆ្នាំ Philippines U23 Men’s National Pool (PHI U23 MNT) និងចូលរួមក្នុងសហព័ន្ធបាល់ទាត់អាស៊ី (AFC) U23 វគ្គ​ជម្រុះ​អាស៊ានខាប់ ២០២៤ ដែលនឹងត្រូវចាប់ផ្ដើមពីថ្ងៃទី០៤ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងឈុនបុរី ប្រទេសថៃ៕

Share.