ពិធីចាប់ឆ្នោត​ចែក​ពូលទាំង៨​ ពានរង្វាន់ធំបំផុតប្រចាំទ្វីបអឺរ៉ុប UEFA Champions League 2023/24 បានបញ្ចប់រួមរាល់ ជាលទ្ធផល​ចេញ​មក​សុទ្ធ​តែ​គូ​តានតឹង​ ខណ:ពូល F ប្រជុំសុទ្ធតែជើងខ្លាំងមកពី ៤ប្រទេសផ្សេងគ្នា​។

ខាងក្រោមនេះគឺជាលទ្ធផលចែកពូល UCL៖

Group A: Bayern, Man United, Copenhagen, Galatasaray
Group B: Sevilla, Arsenal, PSV Eindhoven, Lens
Group C: Napoli, Real Madrid, Braga, Union Berlin
Group D: Benfica, Inter Milan, Salzburg, Real Sociedad
Group E: Feyenoord, Atlético Madrid, Lazio, Celtic
Group F: PSG, Dortmund, AC Milan, Newcastle United
Group G: Man City, Leipzig, Crvena zvezda, Young Boys
Group H: Barcelona, Porto, Shakhtar Donetsk, Antwerp។

ខណ:ម្ចាស់ជើងឯកឆ្នាំ ២០២២-២៣ គឺបានទៅលើក្លិបបាល់ទាត់ Man City ពីប្រទេសអង់គ្លេស ក្រោយឈ្នះ Inter Milan ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Atatürk Olympic ទីក្រុង Istanbul ប្រទេសតួកគី គ្រងជើងឯក UCL ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត។

ពានរង្វាន់ UEFA Champion League បង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៥ ពោលគឺមានអាយុកាល ៦៨ឆ្នាំ ដោយ Real Madrid ឈ្នះពាននេះច្រើនជាងគេសរុប ១៤ដង ខណ: Man City ទើបតែឈ្នះម្តងប៉ុណ្ណោះនៅឆ្នាំ ២០២៣៕

Share.