តារា​ចម្រៀង​ដែល​បច្ចុប្បន្ន​បាន​អភិវឌ្ឍ​ក្លាយ​ជា​សហគ្រិន​មួយ​រូប ​លោក​ ខាន់​ ជែម​ស៍​ បាន​ចេញ​មក​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម​ ដោយ​ក្ដី​មោទកភាពថា​ រយៈពេល​ជាង​២០​ឆ្នាំ​មក​នេះ ​លោក​អាច​វិវត្ត​ខ្លួន​បាន​​លក្ខណៈ​​លោត​ផ្លោះ​​ពី​កម្មករ​​​ទូក​ ​មក​​​​ជា​តារា​ចម្រៀង​ល្បី​ និង​ ជា​សហគ្រិន​ដ៏​ជោគជ័យ​មួយ​រូប​ថែម​ទៀត​។

នៅ​ក្នុង​សំណេរ​សារសព្ទ​របស់​លោក​ ខាន់​ ជែមស៍​​ ​តារា​ចម្រៀង​ល្បី​នៅ​ផេក​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ ​២០២១​ តារា​ចម្រៀង​កូន ​៤ ​រូប​នេះ​ ​បាន​​រៀប​រាប់​ពី​ជីវិត​តស៊ូ​របស់​ខ្លួន​​ដោយ​ក្ដី​មោទនៈ ព្រម​ទាំង​លើក​ទឹក​ចិត្ត​ឱ្យ​មនុស្ស​មាន​ការ​តស៊ូ​ប្រឹង​ប្រែង​ថា​ រយៈ​ពេល​២៣​ ឆ្នាំ​រាប់​ចាប់​តាំង​ពី​ឆ្នាំ ​១៩៩៨ មក​ ​លោក​គឺ​​ជា​កម្មករ​ចុះ​ទូក​នៅ​ប្រទេស​ថៃ​ ​រហូត​ចូល​ដល់​ឆ្នាំ​២០០២ ​​លោក​បាន​ធ្វើ​ជា​អ្នក​ចម្រៀង​តាម​បៀរ​ហ្គាឌិន ​ដើរ​លើ​វិថី​ជា​​អ្នក​ចម្រៀង​បាន​៥​ឆ្នាំ​ រូប​លោក​ក៏​មាន​​ឱកាស​បាន​​ក្លាយ​ជា​តារា​ចម្រៀង​​​ក្នុង​ផលិតកម្ម​ ​និង ​ចុង​ក្រោយ​ក្នុង​ឆ្នាំ​២០២១​ នេះ​តែ​ម្ដង​ អាច​ចាត់​ទុក​ថា​​​ជា​ជោគជ័យ​មួយ​ធំ​ក្នុង​ជីវិត​ ព្រោះ​មិន​ត្រឹម​តែ​ជា​តារាចម្រៀង​​ល្បី​នោះ​ទេ​​ តែ​លោក​ក៏បាន​​ក្លាយ​​ជា​សហគ្រិន​មួយ​រូប​ផង​ដែរ​។

ហើយ​​នេះ​គឺជា​ការ​រៀប​រាប់​ទាំង​ស្រុង​របស់​លោក​ ​ខាន់​ មករា ហៅ ខាន់​ ជែម​ស៍ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​ «ឆ្នាំ ១៩៩៨ ជាកម្មករចុះទូកនៅប្រទេសថៃ ឆ្នាំ ២០០២ ជាអ្នកចំរៀងប្រចាំនៅបៀរហ្គាឌិនឆ្នាំ ២០០៧ មានវាសនាបានក្លាយជាតារាចំរៀងល្បី ឆ្នាំ២០២១ ជាតារាចំរៀងផងជាសហក្រិនផង ខ្ញុំពិតជាមានមោទនភាពចំពោះខ្លួនឯងណាស់.!! មិនថាពីមុនយើងជាអ្វី សូមឲ្យយើងមានក្តីស្រមៃអោយធំ នឹងមានការខិតខំប្រឹងប្រែងតស៊ូយ៉ាងពិតប្រាកដថ្ងៃណាមួយយើងនឹងជោគជ័យ ជាក់ជាមិនខាន ស៊ូៗណាបាទ❤️❤️🇰🇭🇰🇭»

លោក​ ខាន់​ ជែមស៍​ ​គឺ​ជា​តារា​ចម្រៀង​ដ៏​មាន​ឈ្មោះ​បោះ​សំឡេង​មួយ​រូប​ប្រចាំ​ផលិតកម្ម​ សាន់ដេ​ បច្ចុប្បន្ន​លោក​គឺ​​ជា​សហ​គ្រិន​មួយ​រូប ​​ដោយ​បាន​បើកហាងលក់​ធុង​បាស​នាំ​ចូល​ពី​ ចិន​ និង​ថៃ​ជាមួយ​នឹង​ដៃ​គូ​មានឈ្មោះថា W.CC បន្ថែម​លើ​​នោះ​លោក​ក៏​បាន​រកស៊ីតាមអ្នកឡានលក់នូវសាប៊ូលាងមុខផងដែរ៕

Telegram-Troryorng

Share.