ក្លិប​បាល់ទាត់​អង្គរថាយហ្គឺរ (Angkor Tiger FC) ដែលមានមូលដ្ឋាននៅ​ខេត្ត​សៀមរាប បាន​ប្រកាស​ចែកផ្លូវជាមួយគ្រូ​បង្វឹក Alistair Heath សញ្ជាតិ​អង់គ្លេស គិតត្រឹមសប្តាហ៍ទី៤ នៃលីគកំពូលកម្ពុជា រដូវ​កាល ២០២៣-២៤។

លោក Alistair Heath គ្រូបង្វឹកកម្រិត UEFA A-License វ័យ៣៧ឆ្នាំ ចូលកាន់តំណែងជាគ្រូបង្គោលជាមួយក្លិបបាល់ទាត់អង្គរថាយហ្គឺរ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ និងចុះចេញពីតំណែងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។

បទពិសោធន៍ការងាររបស់លោក Alistair Heath មុនផ្លាស់មកដឹកនាំអង្គរថាយហ្គឺរ៖
– ២០០៧/០៨ គ្រូបង្វឹកក្រុមថ្នាលយុវជនរបស់ក្លិប Birmingham City អាយុក្រោម៩-១៨ឆ្នាំ
– ២០០៩ គ្រូបង្វឹកក្រុម Bromsgrove Rovers FC
– ២០១៣ គ្រូបង្វឹកក្រុមយុវជនអាយុក្រោម ២១ឆ្នាំ ក្រុមជម្រើសជាតិកូរ៉េខាងត្បូង
– ២០១៥/២១ គ្រូ​បង្វឹក​ក្រុម​យុវជន​​របស់​ក្លិប Leicester City
– ២០១៦/១៨ បញ្ចប់ថ្នាក់សិក្សាគ្រូបង្វឹកកម្រិត UEFA A-License។

តារាងចំណាត់ថ្នាក់ គិតត្រឹមសប្ដាហ៍ទី៤ នៃលីគកំពូលកម្ពុជា៖

Share.