ការប្រកួតពានរង្វាន់ស្វាយរៀងខាប់ (Svay Rieng Cup) អាយុក្រោម១៨ឆ្នាំ  បានបញ្ចប់សប្តាហ៍ទី៣ហើយកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ក្នុងនោះឃើញថាក្រុម Red Bull បានយកឈ្នះលើក្រុម Never Win ក្រុមស.ស.យ.ក.ស្រុកចន្ទ្រា ចាញ់ក្រុម Blue Dragon ខណៈក្រុម MST FC បានត្រឹមស្មើជាមួយត្នោត FC។

លទ្ធផលការប្រកួតសប្តាហទី៣

ការប្រកួតរៀបចំឡើងរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ និងថ្ងៃឈប់សម្រាកបុណ្យជាតិ ដោយក្នុង០១ថ្ងៃធ្វើការប្រកួតចំនួន០៣ប្រកួត ការប្រកួតជំរុះក្នុងពូលចាប់ផ្តើមនៅថ្ងៃ១៩ ខែសីហា ឆ្នាំ២០២៣ ។

គួរឱ្យដឹងថា ពានរង្វាន់ស្វាយរៀងខាប់ (Svay Rieng Cup) អាយុក្រោម១៨ឆ្នាំ រដូវកាលឆ្នាំ២០២៣ បានចាប់ផ្តើមការប្រកួតនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ មាន២២ក្រុមចូលរួមប្រកួត បែងចែងជា៦ពូល ក្នុង១ពូល មាន៤ក្រុម ខណៈពូល ច មានតែក្រុមតែប៉ុណ្ណោះ៕

Share.