ថៃ ប៉ះជប៉ុន ខណ:វៀតណាម ប៉ះចិន ប្រកួត​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (Semi-finals)ព្រឹត្តិការណ៍​​បាល់ទះ​ជើង​ឯកផ្នែកនារី​ប្រចាំ​ទ្វីប​អាស៊ី 2023 Asian Women’s Volleyball Championship ដែល​មាន​ការ​ចូល​រួម​ចំនួន ១៤ប្រទេស ធ្វើឡើង​នៅក្នុង​ខេត្តនគររាជសីមា ចាប់​ផ្ដើម​ប្រកួត​ពី​ថ្ងៃទី៣០ ខែសីហា រហូត​ដល់​ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣។

កម្មវិធីប្រកួត​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី០៥ កញ្ញា នេះ​មាន៖

-ថៃ ប៉ះជប៉ុន នៅក្នុង​សាល MCC Hall The Mall Korat វេលាម៉ោង ០៣:០០នាទីរសៀល
-វៀតណាម ប៉ះចិន នៅក្នុង​សាល MCC Hall The Mall Korat វេលាម៉ោង ០៦:០០នាទីរល្ងាច

១៤ក្រុមដែលចូលរួមបាន​បែង​ចែក​ជា ៤ពូលមាន៖

ពូល A៖ ថៃ, អូស្ត្រាលី និងម៉ូហ្គោលី
ពូល B៖ ជប៉ុន, អ៊ីរ៉ង់ និងឥណ្ឌា
ពូល C៖ កូរ៉េខាងត្បូង, ចិនតៃប៉ិ, វៀតណាម និងអ៊ូសបេគីស្ថាន
ពូល D៖ ចិន, កាហ្សាក់ស្ថាន, ហុងកុង និងហ្វីលីពីន

សម្រាប់​ការ​ប្រកួត​​បាល់ទះ​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ីនេះ​ដែរ ២​ក្រុម​ដែល​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​នេះ និងលេខ៣ នឹង​មាន​ឈ្មោះ​ចេញ​ទៅ​ប្រកួត​ក្នុង​ពានរង្វាន់​ជើង​ឯក​ពិភពលោក 2025 FIVB Volleyball Women’s World Championship ។

ពានរង្វាន់​បាល់ទះ​ជើង​ឯក​ប្រចាំ​ទ្វីប​សម្រាប់​នារី នេះ​​រៀបចំ​រាល់​៤ឆ្នាំ​ម្តង ដោយ​ធ្វើ​ឡើង​ចាប់​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ១៩៨៧ ទើប​ចាប់​ផ្ដើម​រៀបចំ ២ឆ្នាំម្ដង ដោយ​ក្រុម​មាន​ក្រុម​ចូលរួម​ទាំង​តំបន់​អាស៊ី​​និង​ដែន​កោះ​មួយ​ចំនួន​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ហើយ​ចិន ឈ្នះ​​ជើង​ឯក​បាន​ច្រើន​ជាង​គេ​គឺ​រហូត​ដល់​១៣​លើក (១៩៧៩, ១៩៨៧, ១៩៨៩, ១៩៩១, ១៩៩៣, ១៩៩៥, ១៩៩៧, ១៩៩៩, ២០០១, ២០០៣, ២០០៥, ២០១១, ២០១៥) ជប៉ុន ចំនួន ៥លើក (១៩៧៥, ១៩៨៣, ២០០៧, ២០១៧, ២០១៩) និងថៃ ចំនួន ២លើក (២០០៩, ២០១៣)៕

Share.