ក្រុមបាល់ទះនារីចិន

ម្ចាស់ជើងឯក១៣ សម័យកាល នឹង​ត្រូវ​ជួប​ម្ចាស់ផ្ទះថៃ ប្រកួត​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (Semi-finals) ព្រឹត្តិការណ៍​​បាល់ទះ​ជើង​ឯកផ្នែកនារី​ប្រចាំ​ទ្វីប​អាស៊ី 2023 Asian Women’s Volleyball Championship នៅលើកទឹកដីថៃ។

ប្រកួតវគ្គផ្ដាច់ព្រ័ត្រ៖ ចិន ជួប ថៃ នៅក្នុង​សាល MCC Hall The Mall Korat ថ្ងៃទី០៦ កញ្ញា វេលាម៉ោង ០៦:០០នាទីរល្ងាច

ប្រកួតយកចំណាត់ថ្នាក់លេខ២ និងលេខ៣៖ វៀតណាម ជួប ជប៉ុន នៅក្នុង​សាល MCC Hall The Mall Korat ថ្ងៃទី០៦ កញ្ញា វេលាម៉ោង ០៣:០០នាទីរល្ងាច

លទ្ធផលប្រកួត​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ៖

-ថៃ ៣-២ ជប៉ុន (២៥-២៣,១៩-២៥, ២០-២៥, ២៥-២០,១៥-១១)
-វៀតណាម ០-៣ ចិន (១៣-២៥, ១២-២៥, ២២-២៥)

ក្រុមដែល​មាន​ការ​ចូល​រួម​ចំនួន ១៤ប្រទេស ​បែង​ចែក​ជា ៤ពូលមាន៖ ពូល A៖ ថៃ, អូស្ត្រាលី និងម៉ូហ្គោលី, ពូល B៖ ជប៉ុន, អ៊ីរ៉ង់ និងឥណ្ឌា, ពូល C៖ កូរ៉េខាងត្បូង, ចិនតៃប៉ិ, វៀតណាម និងអ៊ូសបេគីស្ថាន និង ពូល D៖ ចិន, កាហ្សាក់ស្ថាន, ហុងកុង និងហ្វីលីពីន។ ការប្រកួត​បាន​ចាប់​ផ្ដើម​ពី​ថ្ងៃទី៣០ ខែសីហា រហូត​ដល់​ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣។

កំណត់ត្រារបស់ក្រុមទាំង២កន្លងមក៖

-ក្រុមបាល់ទះនារីចិន ឈ្នះ​​ជើង​ឯក​បាន​ច្រើន​ជាង​គេ​គឺ​រហូត​ដល់​១៣​លើក (១៩៧៩, ១៩៨៧, ១៩៨៩, ១៩៩១, ១៩៩៣, ១៩៩៥, ១៩៩៧, ១៩៩៩, ២០០១, ២០០៣, ២០០៥, ២០១១, ២០១៥)

-ក្រុមបាល់ទះនារីថៃ ឈ្នះ​​ជើង​ឯក​បាន​ចំនួន ២លើក (២០០៩, ២០១៣)

ក្រុមបាល់ទះនារីថៃ

ពានរង្វាន់​បាល់ទះ​ជើង​ឯក​ប្រចាំ​ទ្វីប​សម្រាប់​នារី នេះ​​រៀបចំ​រាល់​៤ឆ្នាំ​ម្តង ដោយ​ធ្វើ​ឡើង​ចាប់​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ១៩៨៧ ទើប​ចាប់​ផ្ដើម​រៀបចំ ២ឆ្នាំម្ដង ដោយ​ក្រុម​មាន​ក្រុម​ចូលរួម​ទាំង​តំបន់​អាស៊ី​​និង​ដែន​កោះ​មួយ​ចំនួន​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

សម្រាប់​ការ​ប្រកួត​​បាល់ទះ​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ីនេះ​ដែរ ២​ក្រុម​ដែល​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​នេះ និងលេខ៣ នឹង​មាន​ឈ្មោះ​ចេញ​ទៅ​ប្រកួត​ក្នុង​ពានរង្វាន់​ជើង​ឯក​ពិភពលោក 2025 FIVB Volleyball Women’s World Championship ៕

Share.