នៅក្នុងពិធីសំណេះសំណាលរវាងអ្នកសារព័ត៌មានកីឡាក្នុងស្រុក និងលោក Satoshi Saito នាយកប្រតិបត្តិនៃក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា (CEO) បានលើកឡើងជុំវិញក្រុមជម្រើសជាតិកម្ពុជា ជាពិសេសប្រធានបទក្តៅគឺរឿងគ្រូបង្វឹក។

ក្នុងនោះលោក Satoshi Saito បាននិយាយពីភាពខុសគ្នារវាងលោក Keisuke Honda និងលោក Félix Dalmás ក្នុងនាមជាគ្រូបង្វឹកជម្រើសជាតិកម្ពុជា៖

លោក Keisuke Honda៖

  • ដឹកនាំក្រៅម៉ោង (Online)
  • មិនសូវមានពេលវេលាគ្រប់គ្រាន់
  • មិនសូវស្តាប់យោគបល់មនុស្សជុំវិញខ្លួន
  • យកបទពិសោធន៍ក្រៅប្រទេស (Style លេងបែបប្រេស៊ីល ឬអាហ្សង់ទីន) ​ឱ្យកីឡាករខ្មែរលេងតាម។

លោក Félix Dalmás៖

  • ដឹកនាំពេញម៉ោង (Full Time)
  • មានពេលវេលាគ្រប់គ្រាន់
  • តែងតែពិគ្រោះយោគបល់
  • ងាយស្រួលជួបជជែក
  • ព្យាយាមស្វែកយល់ពីកីឡាករក្នុងស្រុក ហើយបង្កើតទម្រង់លេងបែបខ្មែរ៕
Share.