នៅយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមកម្ពុជា នឹងបើទ្វាពហុកីឡដ្ឋានជាតិ ទទួលស្វាគមន៏ក្រុមភ្ញៀវ មកពីហុងកុង ក្នុងការប្រកួតមិត្តភាពអំឡុងថ្ងៃ FIFA day វេលាម៉ោង ៧ យប់។

លោក Jørn Andersen គ្រូបង្គោលក្រុ​មហុងកុងបានលើកឡើងក្នុងកិច្ចសម្ភាសន៏ថា៖ «ក្រុមបាល់ទាត់ហុងកុង មានកីឡាករដែលចូលសញ្ញាតិនោះ មិនមែនជារឿងចម្លែកនោះទេ បើនិយាយពីប្រទេសថៃ ឥណ្ឌូណេស៊ី និងហ្វីលីពីន វិញក៏មានកីឡាករចូលសញ្ញាតិក្នុងក្រុមជម្រើសជាតិរបស់ពួកគេផងដែល ដូចនេះលោកគិតថា ជារឿងធម្មតា សំខាន់លោកត្រូវដឹកនាំក្រុមជម្រើសជាតិហុងកុង ឱ្យខ្លាំងជាងឆ្នាំមុនៗ ជាពិសេសគោលដៅ FIFA World Cup 2026»។

នេះជាការប្រមូលផ្ដុំលើកទី២សម្រាប់ខ្ញុំ ហើយយើងបានបោះជំរុំហ្វឹកហាត់បាន៦ថ្ងៃ ។ សម្រាប់ការលេង ជាមួយហុងកុងជាការប្រកួតមួយដ៏ល្អ ព្រោះហុងកុងជាក្រុមខ្លាំងហើយការប្រកួតនេះជាការប្រកួតមួយ សម្រាប់យើងក្នុងការពង្រឹងក្រុមបន្ថែមទៀត ។ ដោយសារតែក្នុងថ្ងៃ FIFA DAY នេះ ក្រុមជម្រើសជាតិកម្ពុជាមានភារកិច្ច ២ ផ្សេងគ្នាហើយយើងបានបែងចែកកីឡាករក្មេងៗមួយចំនួន ដែលល្អៗដើម្បីប្រកួតពានរង្វាន់ AFC U23 Asian Cup ប៉ុន្តែយើងក៏មានកីឡាករផ្សេង ទៀតដែលជាកីឡាករល្អផងដែលដើម្បីត្រៀមខ្លួនប្រកួតទល់និងហុងកុង និង ម៉ាកាវ ។ ដូច្នេះការប្រកួតមិត្តភាពទាំងពីរនេះគឺដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតវគ្គជម្រុះ FIFA WORLD CUP 2026 ក្នុងខែតុលាខាងមុខនេះ ។

ខាងក្រោមនេះជាប្រវត្តិជួបគ្នារវៀងក្រុមកម្ពជា និងហុងកុង៖

លើក​ទី១៖ នៅ​ថ្ងៃ​ទី​៣១ សីហា ១៩៥៧ ក្នុង​ពានរង្វាន់ Merdeka Tournament នៅ​ប្រទេស​ម៉ាឡេស៊ី
ហុងកុង ឈ្នះ​ កម្ពុជា ដោយ​លទ្ធផល ៦-២

លើក​ទី២​៖ នៅ​ថ្ងៃ​២៤ ឧសភា ១៩៧១ ក្នុ​ង​វគ្គ​ជម្រុះ​ពានរង្វាន់ជើង​ឯក​ទ្វីប​អាស៊ី AFC Asian Cup នៅ​ប្រទេស​ថៃ កម្ពុជា ឈ្នះ​ ហុងកុង ដោយ​លទ្ធផល ២-១

លើក​ទី៣៖ នៅ​ថ្ងៃ​ទី​១០ សីហា ១៩៧២ ក្នុង​ពានរង្វាន់​ប្រកួត Merdeka Tournament
 កម្ពុជា ឈ្នះ​ហុងកុង ដោយ​លទ្ធផល ១-០

លើក​ទី៤៖ នៅ​ថ្ងៃ​ទី ១៨ តុលា ១៩៩៩ ក្នុង​វគ្គ​ជម្រុះ​ជើង​​ឯក​ទ្វីប​អាស៊ី AFC Asian Cup នៅ​ហុងកុង
ក្រុម​ហុងកុង ឈ្នះ​ កម្ពុជា ដោយ​លទ្ធផល ៤-១

លើក​ទី៥៖ ថ្ងៃ​ទី ៧ វិច្ឆិកា ១៩៩៩ ក្នុង​វគ្គ​ជម្រុះ​ជើង​​ឯក​ទ្វីប​អាស៊ី AFC Asian Cup នៅ​រាជធានី​ភ្នំពេញ
កម្ពុជា ចាញ់ហុងកុង ដោយ​លទ្ធផល ១-០

លើក​ទី៦ ថ្ងៃ​ទី ១ កញ្ញា ២០១៦ ប្រកួត​មិត្តភាពអន្តរជាតិ នៅ​ហុង​កុង ក្រុម​ហុងកុង បន្ត​ឈ្នះ​កម្ពុជា ដោយ​លទ្ធផល ៤-២

លើក​ទី៧៖ ថ្ងៃ​ទី ៦ តុលា ២០១៦ ប្រកួត​មិត្តភាពអន្តរជាតិ​ នៅ​រាជធានី​ភ្នំពេញ ក្រុម​កម្ពុជា ចាញ់ ហុងកុង ដោយ​លទ្ធផល ២-០

លើក​ទី៨៖ ថ្ងៃ៥ សីហា ២០១៩ ក្នុង​វគ្គជម្រុះ World Cup នៅ​​រាជធានី​ភ្នំពេញ កម្ពុជា ស្មើ​គ្នា​ជាមួយ​ ហុងកុង ដោយ​លទ្ធផល ១-១

លើក​ទី៩៖ ថ្ងៃ​ទី​១៩ វិច្ឆិកា ២០១៩ ក្នុង​វគ្គជម្រុះ World Cup នៅ​ហុងកុង ក្រុម​ហុងកុង ឈ្នះ​ កម្ពុជា ដោយ​លទ្ធផល ២-០

លើក​ទី១០៖ ថ្ងៃ​ទី​១១ មិថុនា ឆ្នាំ២០២២ ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​ជើង​​ឯក​ទ្វីប​អាស៊ី AFC Asian Cup
នៅ​ឥណ្ឌា កម្ពុជា ចាញ់​ហុងកុង ៣-០

Share.