ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ បញ្ចប់លទ្ធផល៩០នាទីស្មើ ២-២ ជាមួយក្រុម​ជម្រើសជាតិលីបង់ អាយុក្រោម ២៣ឆ្នាំ សម្រាប់វគ្គជម្រុះ AFC U23 Asian Cup Qatar 2024 នៅកីឡដ្ឋាន Prince Sultan ប្រទេសនៅអារ៉ាប៊ីសាអូឌីត។

ដោយឡែក​ងាក​មក​ចាប់​អារម្មណ៍​លទ្ធផល សម្រាប់​ការ​ប្រកួត​ថ្ងៃទី១ ក្នុង​ពូល​ទាំង ១១ មាន​ចំនួន ២០គូ ក្រុមទាំងអស់ស៊ុតបញ្ចូលទីគ្នាទៅវិញទៅមកចំនួន ៨៧គ្រាប់៖

កម្មវិធីប្រកួតបន្តរបស់ U-23ជម្រើសជាតិកម្ពុជា នៅក្នុងពូល J មានដូចជា៖

-ថ្ងៃទី៩ ខែកញ្ញា ម៉ុងហ្គោលី ប៉ះ កម្ពុជា
-ថ្ងៃទី១២ ខែកញ្ញា៖ អារ៉ាប់ប៊ីសាអូឌីត ប៉ះ កម្ពុជា។

ព្រឹត្តិការណ៍ពានរង្វាន់ក្នុងតំបន់អាស៊ី AFC U-23 Asian Cup បង្តើត​ឡើង​ដំបូង​២០១៣ ដោយ​ក្រុម​ជម្រើស​ជាតិអ៊ីរ៉ាក់ គឺជាម្ចាស់ជើងឯក ឆ្នាំដំបូង, នៅឆ្នាំ២០១៦ ក្រុម​ជម្រើស​ជាតិ​ជប៉ុន ម្ចាស់ជើងឯក, ឆ្នាំ២០១៨ ក្រុម​ជម្រើស​ជាតិអ៊ូបេគីស្ថាន ម្ចាស់ជើងឯក, ឆ្នាំ២០២០ ក្រុម​ជម្រើស​ជាតិកូរ៉េខាងត្បូង ម្ចាស់ជើងឯក និងឆ្នាំ២០២២ ក្រុមជម្រើសជាតិអារ៉ាប់ប៊ីសាអូឌីត ក្លយជាម្ចាស់ជើងឯក៕

Share.