សមត្ថកិច្ចបានចាប់ខ្លួនបុរសម្នាក់ក្រោយពីយកកាំបិតដេញកាប់អ្នកលក់ផ្អកម្នាក់ដែលធ្លាប់ជាគូទំនាស់របស់ខ្លួនដើម្បីជាការសងសិក ប៉ុន្តែសំណាងល្អជនរងគ្រោះបានគេចផុតពីគ្រោះថ្នាក់។

ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២៣នេះ នៅតាមផ្លូវភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ ឈាន ឆន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផ្អក មានទីលំនៅភូមិ សង្កាត់កើតហេតុ។

ចំណែកឯកជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបានមានឈ្មោះ កាន សុភាន់ ហៅពក ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ សង្កាត់កើតហេតុ (ឃាត់ខ្លួន)។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានកំពុងជិះម៉ូតូដឹកផ្អកដើរលក់តាមផ្លូវ ក៏ស្រាប់តែបានជួបជនសង្ស័យដែលធ្លាប់ឈ្លោះប្រកែកគ្នាពីលើកមុន ពេលនោះជនសង្ស័យបានយកកាំបិតដេញកាប់ តែមិនត្រូវ រួចហើយក៏បានយកកាំបិតគប់ជនរងគ្រោះទៀតតែមិនត្រូវ បែរជាត្រូវចានកាធុនជ័របណ្តាលឲ្យរយះបែក ហើយជនរងគ្រោះបានជិះម៉ូតូទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្វាយរលំ ឲ្យចុះឃាត់ខ្លួនជនសង្ស័យយកមកសាកសួរនៅប៉ុស្តិ៍ដើម្បីចាត់ការតាមនីតិវិធីតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឆ្លើយថា៖ ខ្លួនពិតជាបានយកកាំបិតផ្គាក់គប់ លើជនរងគ្រោះប្រាកដមែន ដោយសារមានគំនុំខឹងជនរងគ្រោះធ្លាប់វាយរូបគាត់កាលពីមុន។

ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបាននាំទៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.