ស្របពេលដែលវិស័យកីឡា បាននឹងកំពុងរីកដុះដាលយ៉ាង ខ្លាំង នៅ​ក្នុង​ខេត្តព្រះសីហនុ ជាពិសេស​ក៏​មាន​ក្លិប​បាល់ទាត់​ Life ដែល​ទើប​លេច​វត្តមាន​នាថ្មីៗនេះ ខណ:ព្រឹក​ថ្ងៃទី​៧ កញ្ញា នេះ​​​សកលវិទ្យាល័យ ឡាយហ្វ (Life) បានរៀបចំកម្មវិធីប្រកូតវាយកូនឃ្លីលើតុមិត្តភាពអន្តរជាតិ ពានរង្វាន់ Yang Young-Ja Cup (Yang Young-Ja Cup International Friendship Table Tennis Tournament)ជាលើកទី១។

ការ​រៀបចំកម្មវិធីប្រកូតវាយកូនឃ្លីលើតុមិត្តភាពអន្តរជាតិ នេះ​ក៏​ដូច​ជា​ជំរុញ​ការ​លេង​កីឡា ចង់​មិត្តភាព​ជា​មួយ​បណ្ដាល​ប្រទេស​ដោយមានចំនួន៦ បាន​ចូល​រួមមាន៖ កម្ពុជា, កូរ៉េខាងត្បូង,  ចិន, តៃវ៉ាន់, ឥណ្ឌូណេស៊ី និងឥណ្ឌា ដោយលក្ខណៈ ប្រគួតវិលជុំ ប្រើ​រយៈ​ពេល​មួយថ្ងៃពេញ។

លោក ដេវិត ឃូស កលវិទ្យាធីការសកលវិទ្យាល័យ ឡាយហ្វ បានអោយដឹងថា៖ «កម្មវិធីនា​ថ្ងៃនេះ គឺ​សាកល​វិទ្យា​ល័យ ឡាយហ្វ បានសហការជាមួយអតីតកីឡាការនី វាយកូនឃ្លីលើតុ មេដាយមាស ជនជាតិកូរ៉េ ឈ្មោះ Yang Young-Ja រៀបចំកម្មវិធី ប្រកូតវាយកូនឃ្លីលើតុមិត្តភាពអន្តរជាតិ Yang Young-Ja Cup (Yang Young-Ja Cup International Friendship Table Tennis Tournament) ក្នុង​គោលបំណងបង្ហាញ ផ្សព្វផ្សាយ និងទាញចំណាប់អារម្មណ៍ សិស្សានុសិស្ស និស្សិត និង​សា​ធារ​ណៈ​ជន ពីប្រភេទកីឡានេះ»។

បន្ទាប់​បាន​បង្កើត​ក្លិប​បាល់​ទាត់​អាជីព Life Football Clup នឹង​ត្រៀម​ចូល​រួម​ប្រកួត​ក្នុង​ពាន​រង្វាន់​លីគ​ទី២ នៅកម្ពុជា ក៏ដូច​ជាកម្មវិធីប្រកូតវាយកូនឃ្លីលើតុមិត្តភាពអន្តរជាតិនេះ សាកលវិទ្យាល័យ ឡាយហ្វ មានគោលបំណងបង្កើតក្លឹបវាយកូនឃ្លីលើតុ និង​ផ្ដល់​ការ​ហ្វឹក​ហាត់​ដល់​សិស្សា​នុសិស្ស​និស្សិត​និង​សាធារណៈជន ឱ្យក្លាយជាកីឡាករ កីឡាការនីអាជីព ដើម្បីចូលរួមការប្រកួតជាតិ និងអន្តរជាតិ៕

Share.