បាត់ដំបង÷ ម្តាយនាំកូនទៅស្រែឆ្លូកស្រូវ ខណ:ទុកកូនក្នុងខ្ទមក្បែរស្រែម្នាក់ឯងត្រូវរន្ទះស្លាប់ នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចកដប ស្ថិតនៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

តាមសម្តីអ្នកស្រីឈុំ គឹមហាន អាយុ ៤៨ឆ្នាំ ត្រូវជាម្តាយកុរារងគ្រោះបានបញ្ជាក់ថា កុមាររងគ្រោះមានឈ្មោះ រិទ្ធី ភុន ភេទប្រុស អាយុ ០៧ឆ្នាំ ហើយនៅថ្ងៃកើតហេតុ គាត់ជាមួយ និងជីដូនម្នាក់ទៀតបាននាំចៅទៅទីស្រែជាមួយគ្នាដើម្បីឆ្លូកសន្ទូង គាប់ជូនមេឃបានប្រែប្រួលអួអាប់កលភ្លៀង បន្តិចមកក៏មានរន្ទះបានបាញ់ស្រោចលើខ្ទមដែលក្មេងជនរងគ្រោះកំពុងអង្គុយ ភ្លាមនោះគាត់បានស្ទុះទៅមើល បានឃើញកូនត្រូវរន្ទះបាញ់ស្លាប់បាត់ទៅហើយ។

ក្រោយពីប្តឹងដល់សមត្ថកិច្ចមូលដ្ឋាន កម្លាំងប៉ុស្តិ៍បានចុះទៅពិនិត្យទីតាំងកើតហេតុ ហើយបានពិនិត្យសាកសពឃើញមានស្នាមខ្លោចនៅលើដើមទ្រូងដែលសន្និដ្ឋានថាពិតជារន្ទះបាញ់ត្រូវពិតប្រាកដមែន រួចបានប្រគល់សាកសពទៅឲ្យម្តាយ ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ដំបងក្រញូង

Share.