ការប្រកួតពានរង្វាន់ស្វាយរៀងខាប់ (Svay Rieng Cup) បានឈានដល់សប្តាហ៍ទី៤ ហើយដោយនៅថ្ងៃទី៩ ខែកញ្ញា​ ឆ្នាំ២០២៣ នេះ មានកាប្រកួតចំនួន ២គូ នឹងប៉ះគ្នានៅទីលានវិទ្យាល័យ ហ៊ុន សែន ស្វាយរំពារ ខេត្តស្វាយរៀង។

កម្មវិធីប្រកួតថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣៖
– ត្រកួនទែក ប៉ះ ស.ស.យ.ក ឃុំស្វាយតាយាន ម៉ោង ២ៈ០០នាទីរសៀល
– Rainbow FC ប៉ះ យុវជនសាមគ្គី ម៉ោង ៤ៈ០០នាទីរសៀល

កម្មវិធីប្រកួតថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣៖
ស.ស.យ.ក ស្រុកកំពង់រោទិ៍ ប៉ះ ស.ស.យ.ក ស្វាយទាប ម៉ោង ៨ៈ០០នាទីរសៀល
យុវជនចុងព្រែក ប៉ះ សាលាចំរើនសូនីតា ម៉ោង ២ៈ០០នាទី
យុវជនរមាសហែក ប៉ះ យុវជនគគីសោម ម៉ោង ៤ៈ០០នាទី

ការប្រកួតរៀបចំឡើងរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ និងថ្ងៃឈប់សម្រាកបុណ្យជាតិ ដោយក្នុង០១ថ្ងៃធ្វើការប្រកួតចំនួន០៣ប្រកួត ការប្រកួតជំរុះក្នុងពូលចាប់ផ្តើមនៅថ្ងៃ១៩ ខែសីហា ឆ្នាំ២០២៣ ។

គួរឱ្យដឹងថា ពានរង្វាន់ស្វាយរៀងខាប់ (Svay Rieng Cup) អាយុក្រោម១៨ឆ្នាំ រដូវកាលឆ្នាំ២០២៣ បានចាប់ផ្តើមការប្រកួតនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ មាន២២ក្រុមចូលរួមប្រកួត បែងចែងជា៦ពូល ក្នុង១ពូល មាន៤ក្រុម ខណៈពូល ច មានតែក្រុមតែប៉ុណ្ណោះ៕

Share.