សារព័ត៌មាន The Washington Post បានចេញផ្សាយថា ក្រុមទីប្រឹក្សា នៃមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង CDC របស់សហរដ្ឋអាមេរិកនឹងធ្វើការពិចារណាលើការចាក់វ៉ាក់សាំង COVID-19 បន្ថែមដូសទី៣។

យោងតាមទិន្នន័យស្រាវជា្រវមួយបានបង្ហាញថា ការចាក់វ៉ាក់សាំងកូវីដដូសទី៣ លើក្រុមមនុស្សដែលមានប្រព័ន្ធភាពសុំាទន់ខ្សោយ អាចជួយបង្កើនអង់ទីគ័រពួកគេឲ្យកាន់តែរឹងមាំជាងមុន។ មជ្ឈមណ្ឌលបង្កាជំងឺឆ្លង CDC ក៏បានធ្វើការស្រង់មតិជាក្រុមដើម្បីបោះឆ្នោតអនុម័តថា គូរចាក់ រឺ មិនគួរចាក់បន្ថែម នៅក្នុងកិច្ចប្រជុំ ប៉ុន្តែការបោះឆ្នោតសម្រេចចិត្តលើការផ្ដល់អនុសាសន៍ថាតើគួរ ឬមិនគួរ នៅមិនទាន់ត្រូវបានកំណត់នៅឡើយទេ ដោយរង់ចាំមើលរហូតដល់ក្រោយចប់កិច្ចប្រជុំ។

មកទល់នឹងពេលនេះ មិនទាន់មានទិន្នន័យជាក់លាក់បង្ហាញពីប្រសិទ្ធភាព និងភាពចាំបាច់ក្នុងការចាក់វ៉ាក់សាំងដូសទី៣ នៅឡើយទេ។ ប៉ុន្តែកាលពីសប្ដាហ៍មុន អ៊ីស្រាអែលបានចាប់ផ្ដើមចាក់វ៉ាក់សាំង Pfizer-BioNTech ដូសទី៣ សម្រាប់អ្នកដែលមានប្រព័ន្ធភាពសុំាទន់ខ្សោយ ស្របពេលក្រុមអ្នកជំនាញយល់ថាការចាក់វ៉ាក់សាំង បន្ថែមនេះអាចនឹងត្រូវបានអនុញ្ញាតក្នុងសហរដ្ឋអាមេរិកនាពេលឆាប់ៗនេះ។

កាលពីពេលកន្លងទៅ អង្គការសុខភាពពិភពលោក WHO ក៏ធ្លាប់បានអំពាវនាវឲ្យបណ្ដាប្រទេសអ្នកមាន កុំទាន់ចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាជនរបស់ខ្លួន ព្រោះបណ្ដាប្រទេសដទៃជាច្រើន នៅជុំវិញពិភពលោកមិនទាន់មានការវ៉ាក់សាំងគ្រប់គ្រាន់នៅឡើយទេ៕

ប្រែសម្រួលដោយ៖ ជុំ ពេជ្រវណ្ណារ៉ា

Share.