ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ ក្រោមការដឹកនាំរបស់លោក Hansi Flick បានយកចាញ់ក្រុមជម្រើសជាតិជប៉ុន ក្នុងលទ្ធផល ៤-១ ជំនួបមិត្តភាពអន្តរជាតិ កាលពីរាត្រីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Volkswagen Arena ប្រទេសអាល្លឺម៉ង់។

នេះគឺបរាជ័យលើកទី២ នៅក្នុងរយ:ពេល១០ខែចុងក្រោយ បន្ទាប់ពីឈ្នះលើកទី១ នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ អាល្លឺម៉ង់ ចាញ់ជប៉ុន ​ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Khalifa International។

ក្រោយចប់ការប្រកួតសហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសអាល្លឺម៉ង់ បានសម្រេចបញ្ចប់តំណែងលោក Hansi Flick ភ្លាមៗតែម្តងនៅរាត្រីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ នេះបើយោងតាមការបញ្ជាក់របស់លោក Fabrizio Romano។

៦ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្រោមការដឹកនាំរបស់លោក Hansi Flick នៅឆ្នាំ២០២៣ ឈ្នះ១ ស្មើ១ និងចាញ់៤៖
ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ មិត្តភាព អាល្លឺម៉ង់ ២-០ ប៉េរូ
ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ មិត្តភាព អាល្លឺម៉ង់ ២-៣ បែលហ្សិក​
ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ មិត្តភាព អាល្លឺម៉ង់ ៣-៣ អ៊ុយក្រែន​
ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ មិត្តភាព ប៉ូឡូញ ១-០ អាល្លឺម៉ង់
ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ មិត្តភាព អាល្លឺម៉ង់ ០-២ កូឡុំប៊ី
ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ មិត្តភាព អាល្លឺម៉ង់ ១-៤ ជប៉ុន៕

Share.